• 2019-09-28 00:28:52
  • បាល់ទាត់

Alisson អាច​ចូល​លេង​ឲ្យ​ Liverpool វិញ​នៅ​សប្ដាហ៍​ក្រោយ

  • 2019-09-28 00:28:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jurgen Klopp បាន​បង្ហើប​ឲ្យ​ដឹង​ថា​អ្នក​ចាំទី Alisson Becker អាច​ហ្វឹកហាត់​ពេញលេញ​វិញ​នៅ​ចុង​សប្ដាហ៍​នេះ​ និង​ទំនង​ជា​ចូល​លេង​វិញ​បាន​នៅ​សប្ដាហ៍​ក្រោយ​តែ​ម្ដង។​

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​បាន​អវត្តមាន​ជិត​២​ខែ ឬ​ប្រមាណ​៧​សប្ដាហ៍​ដោយ​សារ​បួស​ភ្លៅ​ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទៅ​១​ទល់​នឹង​ Norwich City។​ អំឡុង​អវត្តមាន​​ Alisson នេះ​គឺ​មាន​ Adrian ដែល​ជា​អ្នក​ចាំទី​ដៃ​ទីពីរ​ផ្ទេរ​ពី West Ham បាន​រ៉ាប់រង​ការងារ​មុខ​ទី​ និង​ជួយ​ Liverpool ឈ្នះ​រហូត​មក។​

យ៉ាង​ណា​ Alisson គ្មាន​ឈ្មោះ​ជា​កីឡាករ​បម្រុង​សម្រាប់​ប្រកួត​ទល់ ​Sheffield United នៅ​ល្ងាច​នេះ​ទេ​ ហើយ Klopp ក៏​មិន​បង្ខំ​ប្រញាប់ប្រញាល់​ឲ្យ​រូប​គេ​ចូល​លេង​វិញ​ដែរ ព្រោះ​ Adrian កំពុង​ស៊ី​ចង្វាក់​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម៕

ប្រភព៖ Liverpool Echo ប្រែសម្រួល៖ សៀនហួរ

មតិយោបល់