- 2019-09-27 11:00:00
- បាល់ទាត់
Zlatan វ័យក្រោម ៣០ឆ្នាំ និង Zlatan វ័យលើ ៣០ឆ្នាំ មួយណាស៊ុតច្រើនជាង?
- 2019-09-27 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zlatan វ័យក្រោម ៣០ឆ្នាំ និង Zlatan វ័យលើ ៣០ឆ្នាំ មួយណាស៊ុតច្រើនជាង?
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធស៊ុយអែតកីឡាករ Zlatan Ibrahimovic ត្រូវបានគេចាត់ទុកថា ជាកីឡាករ ដែលជោកជាំដោយបទពិសោធន៍ ក៏ព្រោះតែមានអាយុក្បែរ ៤០ឆ្នាំ ហើយលេងបានក្លឹបមិនតិចទេ។
កីឡាកររូបនេះ នៅក្នុងវ័យក្រោម ៣០ឆ្នាំលេងឲ្យក្លឹបចំនួន ៦នៅក្នុងទ្វីបអឺរ៉ុប ដោយលេងនៅក្លឹបស៊ុយអែត Malmo ក្លឹបហុល្លង់ Ajax ក្លឹបអ៊ីតាលី Juventus រួចបន្តទៅ Inter Milan ហើយមក Barcelona និងចុងក្រោយក្លឹប AC Milan។ ក្នុងវ័យក្រោម ២០ឆ្នាំ កីឡាកររូបនេះរកបាន ២៣២គ្រាប់ ក្នុង ៥២៨ប្រកួត។
ដោយឡែកពេលឡើង ៣០ឆ្នាំភ្លាម Zlatan ក៏ផ្លាស់មកលេងតែ ៣ក្លឹបទេ ដោយលេងនៅ Paris Saint-Germain ហើយមក Manchester United រួចហើយក៏មកសហរដ្ឋអាមេរិកលេងនៅ LA Galaxy។ ចាប់ពី ៣០ឆ្នាំទៅ Zlatan លេងបាន ៣៧២ប្រកួត ហើយរកបាន ៣០១គ្រាប់។
កីឡាករកម្ពស់ខ្ពស់រូបនេះ លើកពានជាច្រើនមកហើយ ទាំងលីគកំពូល និងពានក្នុងស្រុក ប៉ុន្តែក្នុងទ្វីបអឺរ៉ុប Zlatan មិនបានឈ្នះពាន UEFA Champions League ព្រមទាំងពានលីគកំពូលអង់គ្លេសទេ៕