• 2019-09-27 00:14:57
  • បាល់ទាត់

AC និង​ Inter Milan បង្ហាញ​ប្លង់​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​ដែល​ចំណាយ​ប្រាក់​កប់​ពពក

  • 2019-09-27 00:14:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហម្ចាស់​ផ្ទះ​ AC Milan និង​ Inter Milan បាន​បង្ហាញ​គំរូ​ប្លង់​កីឡដ្ឋាន San Siro ថ្មី​របស់​ខ្លួន​ក្រោយ​កីឡដ្ឋាន​ចាស់​ត្រូវ​កម្ទេច​ចោល។​

កីឡដ្ឋានចាស់ San Siro

កីឡដ្ឋាន​ San Siro ថ្មី​របស់​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​មីឡាន​ នឹង​មាន​ចំណុះ​៦ម៉ឺន​កៅអី ហើយ​មាន​ទីតាំង​ក្បែរ​គ្នា​នឹង​ទីតាំង​​ចាស់។​ ក្លឹប​ទាំង​ពីរ​គ្រោង​ចំណាយ​ទឹកប្រាក់​សាង​សង់​ ៦៥០​លាន​អឺរ៉ូ​ ឬ​៥៧៦​លាន​ផោន​ ដោយ​ប្រើប្រាស់​រយៈ​ពេល​៣​ឆ្នាំ។ យ៉ាង​ណា​នៅ​មិន​ទាន់​សម្រេច​ចុងក្រោយ​នៅ​ឡើយ​ទេ​ថា​យក​ប្លង់​មួយ​ណា​ដើម្បី​សាង​សង់។​​

គួរ​បញ្ជាក់​ថា​ទាំង​ Inter និង​ AC Milan សុទ្ធ​តែ​ជា​ក្លឹប​យក្ស​នៅ​អឺរ៉ុប​ ធ្លាប់​ធ្វើ​ព្យុះ​ភ្លៀង​រាប់​មិន​អស់​ពិសេស​គឺ​ការ​ឈ្នះ Champions League ៧​ដង​របស់​ AC និង​១​ដង​របស់​ Inter Milan៕

ប្លង់ទី១
ប្លង់ទី២

អត្ថបទ៖ រ័ត្ន

មតិយោបល់