- 2019-09-26 02:54:44
- បាល់ទាត់
PSG ចាញ់ក្នុងផ្ទះជាលើកដំបូងក្នុងលីគនៅ១៦ខែចុងក្រោយ ដោយសារក្រុមមិនសូវល្បីមួយ
- 2019-09-26 02:54:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PSG ចាញ់ក្នុងផ្ទះជាលើកដំបូងក្នុងលីគនៅ១៦ខែចុងក្រោយ ដោយសារក្រុមមិនសូវល្បីមួយ
ចន្លោះមិនឃើញ
ក្លឹបអ្នកមាន Paris St-Germain បានចាញ់ក្នុងផ្ទះជាលើកដំបូងក្នុងលីគ ចាប់តាំងពីខែ ឧសភា ឆ្នាំ ២០១៨ ដោយសារថ្វីជើងក្រុម Reims លទ្ធផល ២-០។
ក្លឹបជើងឯកនៅបារាំងបានយកឈ្នះ Real Madrid ៣-០ នៅ Champions League យ៉ាងស្រួលកាលពីសប្ដាហ៍មុន តែមកប៉ះក្រុមមិនសូវល្បី Reims បែរជាធ្វើអ្វីមិនកើតទៅវិញ។ គ្រាប់បាល់របស់ក្រុម Reims ធ្វើបានដោយកីឡាករ Hassane Kamara នាទីទី២០និង Boulaye Dia នៅម៉ោងបន្ថែម។
ត្បិតតែចាញ់ក្ដីប៉ុន្តែមិនប៉ះពាល់ដល់ចំណាត់ថ្នាក់របស់ PSG នៅ Ligue 1 ឡើយ។ PSG បន្តនៅលេខ១ ខណៈ Reims ឡើងមកលេខ៨៕