• 2019-09-26 02:15:27
  • បាល់ទាត់

ស្ងាត់ៗ Real Madrid ឡើង​កំពូល​តារាង​បាត់ រក្សា​កំណត់ត្រា​​មិន​ទាន់​ចាញ់​ក្នុង​លីគ

  • 2019-09-26 02:15:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​បន្ត​កំណត់ត្រា​មិន​ទាន់​ចាញ់​ក្នុង​លីគ​ La Liga រដូវ​កាល​នេះ បន្ទាប់​ពី​បាន​យក​ឈ្នះ Osasuna ២-០ កាល​ពី​យប់​មិញ ឡើង​ទៅ​ឈរ​កំពូល​តារាង។

អ្នក​ចាត់​ការ​ Zinedine Zidane បាន​ឲ្យ​កីឡាករ​សំខាន់​មួយ​ចំនួន​សម្រាក​រួម​ទាំង​ Gareth Bale ផង ដើម្បី​ទុក​ជើង​លេង​ Madrid Derby ជាមួយ Atletico នៅ​ថ្ងៃ​សៅរ៍​នេះ។ គ្រាប់​ដំបូង​របស់ Real ធ្វើ​បាន​ដោយ​កីឡាករ​វ័យ​ក្មេង Vinicius Junior មុន​ពេល Rodrygo ជា​អ្នក​រក​បាន​គ្រាប់​ទី​ពីរ។

ឆ្លង​កាត់​៦​ប្រកួត​ក្នុង​លីគ​កន្លង​ទៅ Real Madrid មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​សោះ ពោល​ឈ្នះ​៤ ស្មើ​២ ឡើង​ឈរ​កំពូល​តារាង​មាន​១៤​ពិន្ទុ។ តាម​ពី​ក្រោយ​ដោយ Atletico ដាច់​គ្នា​​១​ពិន្ទុ​ប៉ុណ្ណោះ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់