• 2019-09-25 14:00:13
  • បាល់ទាត់

មេ Bayern គំរាម​ធ្ងន់ៗ​ទៅ​ជម្រើសជាតិ​អាល្លឺម៉ង់ បើ​ហ៊ាន​ដក Neuer ដាក់​ Stergen

  • 2019-09-25 14:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប Bayern Munich លោក Uli Hoeness បាន​និយាយ​ប្រាប់​សារព័ត៌មាន Sport Bild ថា ប្រសិន​បើ អាល្លឺម៉ង់​ជ្រើស​យក​អ្នក​ចាំ​ទី​ Barcelona កីឡាករ Marc Andre Ter Stegen ជា​អ្នក​ចាំ​ទី​ដៃ​ទី១ រំលង​អ្នក​ចាំ​ទី​របស់​លោក​កីឡាករ Manuel Neuer នោះ​ ក្លឹប Bayern នឹង​មិនទាំង​មូល​នឹង​មិន​ទៅ​លេង​នៅ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ឡើយ។

លោក​បាន​និយាយ​ថា៖ " យើង​មិន​អាច​ទទួល​យក​បាន​ចំពោះ​រឿង​នេះ។ ប្រសិន​បើ​ Bayern ដឹង​មុន Bayern នឹង​មិន​បញ្ជូន​កីឡាករ​អាល្លឺម៉ង់​ទៅ​លេង​នៅ​ជម្រើស​ជាតិ​ឡើយ " ។

ឆ្លើយ​តប​នឹង​រឿង​នេះ​ដែរ​ នាយក​បច្ចេកទេស​នៃ​សមាគម​បាល់ទាត់​អាល្លឺម៉ង់ លោក Oliver Bierhoff បាន​និយាយ​ថា ក្លឹប Bayern Munich មិន​អាច​ធ្វើ​បែប​នេះ​បាន​ទេ។ បើ​យោង​តាម​ច្បាប់​របស់ FIFA ក្លឹប​នីមួយៗ​ត្រូវ​តែ​បញ្ជូន​កីឡាករ​របស់​ខ្លួន​ទៅ​លេង​នៅ​ជម្រើស​ជាតិ​។

Neuer បាន​ក្លាយ​ជា​អ្នក​ចាំ​ទី​ដៃ​ទី១ អាល្លឺម៉ង់ជាង ១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​នេះ មជ្ឈដ្ឋាន​បាល់ទាត់​យល់ថា កីឡាករ​រូប​នេះ​ហាក់​បី​ដូច​ជា​ធ្លាក់​ទម្រង់​លេង ហើយ​អ្នក​ចាំ​ទី​វ័យ ២៧ Ter Stegen សក្ដិសម​នឹង​តំណែង​អ្នក​ចាំទីដៃទី១ របស់​អាល្លឺម៉ង់។

Ter Stegen ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចូល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ សម្រាប់​ប្រកួត​ក្នុង​ខែ​តុលា នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Bleacher Report៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់