• 2019-09-25 13:13:46
  • បាល់ទាត់

Real ជាប់​លេខ ១ ខាង​មាន​ Follower នៅ​បណ្ដាញ IG ច្រើន​ជាង​គេ

  • 2019-09-25 13:13:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម Instagram ជា​បណ្ដាញ​សង្គម​ដ៏​ល្បី​ឈ្មោះ​មួយ ដោយ​មាន​អ្នក​ប្រើប្រាស់​ជា​ច្រើន​លាន​នាក់។ ទាំង​កីឡាករ ឬ តារា​ល្បីៗ​ភាគ​ច្រើន​ សុទ្ធ​តែ​មាន​គណនី​មួយ​នៅ​ក្នុង​បណ្ដាញ​សង្គម​នេះ។

បើ​និយាយ​ពី​ក្លឹប​បាល់ទាត់​វិញ គិត​ត្រឹម​ខែ​កញ្ញា​ ឆ្នាំ២០១៩នេះ ក្លឹប​ ដែល​មាន​អ្នក​តាមដាន​ (Follower) ច្រើន​ជាង​គេ​គឺ ក្លឹប​អេស្ប៉ាញ Real Madrid ដោយ​មាន​ ៧៨​លាន​នាក់ តាម​ពី​ក្រោយ​ដោយ គូរ​ប្រជែង​របស់​ខ្លួន​គឺ Barcelona ដែល​មាន​ ៧៧លាន​នាក់។

ដោយឡែក​ក្លឹប​អង់គ្លេស​វិញ Manchester United មាន​អ្នក​តាមដាន​ច្រើន​ជាង​គេ​ ដោយ​មាន​ ៣១.៤លាន​នាក់។

ខាង​ក្រោម​នេះ​ជា ក្លឹប​ទាំង​ ១០ ដែល​មាន​អ្នក​តាមដាន​ច្រើន​ជាង​គេ​ក្នុង​បណ្ដាញ​ Instagram៖

១. Real Madrid៖ ៧៨​លាន​នាក់។

២. Barcelona៖ ៧៧​លាន​នាក់។

៣. Juventus៖ ៣១.៩លាន​នាក់។

៤. Manchester United៖ ៣១.៤លាន​នាក់។

៥. Paris Saint-Germain៖ ២៤.៥លាន​នាក់។

៦. Liverpool៖ ១៩.៧លាន​នាក់។

៧. Chelsea៖ ១៨.៨លាន​នាក់។

៨. Bayern Munich៖ ១៨.២លាន​នាក់។

៩. Arsenal៖ ១៥.៧លាន​នាក់។

១០. Manchester City៖ ១៥.១លាន​នាក់៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់