• 2019-09-25 03:41:25
  • បាល់ទាត់

គ្រូ​ម្នាក់​លើក​ហេតុផល​ Van Dijk សម​ឈ្នះ​ពាន​ Best FIFA ជាង Messi

  • 2019-09-25 03:41:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់​ក្លឹប Celtic លោក Neil Lennon បាន​និយាយ​ថា លោក​ខកចិត្ត​មែនទែន​ដែល​ឃើញ Virgil van Dijk ចាញ់ Lionel Messi នៃ​ពាន​រង្វាន់ Best FIFA ផ្នែក​បុរស។

ខ្សែ​ការពារ​របស់​ Liverpool ខាង​លើ​​បាន​ចូលរួម​ជាមួយ Messi (Barcelona) និង Cristiano Ronaldo (Juventus) ជា​បេក្ខភាព​៣​នាក់​ចុងក្រោយ​ប្រជែង​ពាន Best FIFA ដែល​បាន​ប្រកាស​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ។ មាន​មតិ​ជា​ច្រើន​គិត​ថា Van Dijk នឹង​ឈ្នះ​ពាន​រង្វាន់​នេះ តែ​ចុងក្រោយ Messi ទៅ​វិញ​ទេ​​ដែល​ទទួល​បាន។

Messi​ រក​បាន​៥១​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៥០​ប្រកួត​ឲ្យ​ Barcelona កាល​ពី​រដូវ​កាល​មុន ជួយ​ក្រុម​លើក​ពាន La Liga។ តែ​បើ​ងាក​ទៅ​មើល Van Dijk ក៏​បាន​​សាង​គុណសម្បត្តិ​ច្រើន​ជាមួយ​ហង្សក្រហម​នាំ​ក្រុម​ឈ្នះ Champions League និង​បាន​លេខ​ពីរ​ក្នុង​លីគ​។

ចំពោះ​ការ​​ប្រកាស​ឲ្យ​ Messi ឈ្នះ​ធ្វើ​ឲ្យ​លោក Neil Lennon មិន​សប្បាយ​ចិត្ត​ទេ។ Neil Lennon បាន​និយាយ​ថា Messi រក​បាន​គ្រាប់​ច្រើន​ជាង​រឿង​ធម្មតា​ទៅ​ហើយ។ តែ​​​ពេល​នេះ Van Dijk ជា​កីឡា​ឆ្នើម​ទាំង​ពាន​ក្នុង​ស្រុក​និង​តំបន់​អឺរ៉ុប​នៅ​រដូវ​កាល​នេះ​និង​រដូវ​កាល​មុន​ៗ។ Van Dijk ឈម​នឹង​ឈ្នះ Best FIFA លោក​ពិត​ជា​ខកចិត្ត​ខ្លាំង​ណាស់៕ ​

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់