- 2019-09-25 01:12:26
- បាល់ទាត់
Barca ឈ្នះ Villarreal តែ Messi រងរបួសសាជាថ្មី
- 2019-09-25 01:12:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barca ឈ្នះ Villarreal តែ Messi រងរបួសសាជាថ្មី
ចន្លោះមិនឃើញ
Lionel Messi បានរងរបួសសារជាថ្មី ក្នុងការប្រកួតដែល Barcelona យកឈ្នះ Villarreal យ៉ាងតានតឹង ២ទល់នឹង១ នៅ LaLiga សប្ដាហ៍ទី៦។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនគឺជាអ្នកលើកបាល់ជ្រុងឲ្យ Griezmann តែតបញ្ចូលទីនៅនាទី៦ មុនពេល Arthur បន្ថែមគ្រាប់ទីពីរនៅនាទី១៥។ Messi បានរងរបួសហើយប្ដូរចេញជំនួសដោយ Dembélé នៅនាទី៤៥កាលពីយប់មិញ។
កីឡាករវ័យ៣២ឆ្នាំទើបតែជាពីរបួសកំភួនជើង និងចូលលេងវិញបាន១សប្ដាហ៍ប៉ុណ្ណោះ ស្រាប់តែពេលនេះមានបញ្ហាភ្លៅមួយទៀត។ គេនៅមិនទាន់ដឹងថា Messi ត្រូវសម្រាកយូរប៉ុនណា ខណៈនៅប្រកួតមុនៗ Barca ហាក់លេងមិនល្អសោះពេលគ្មានវត្តមានប្រធានក្រុមរូបនេះ៕