• 2019-09-24 01:34:49
  • បាល់ទាត់

រំភើប​ចិត្ត ​ស្ត្រី​ខ្មែរ ពុធ ធីតា ​ចូល​រួម​កម្មវិធី​ប្រគល់ពាន FIFA ​ឱ្យ Messi ​យប់មិញ​

  • 2019-09-24 01:34:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​ឱ្យ​កម្ពុជា ​ក្នុង​នាម​ជា​សមាជិក​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក​ អ្នក​ស្រី​ ពុធ​ ធីតា ប្រធាន​ក្លឹប​បឹង​កេត ​បាន​​ចូល​រួម​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​ FIFA Football Awards ​កាល​ពី​យប់មិញ​នេះ។

ក្នុង​ឱកាស​ចូល​រួម​ពិធី​នេះ​ដែរ អ្នក​ស្រី​បាន​ថត​រួប​ជាមួយ​កីឡាករ​ល្បី​ៗ​ជា​ច្រើន ​ក៏​ដូចជា​អ្នក​ចាត់ការ​កំពូល​ៗ​លើ​លោក​នេះ​ផង​ដែរ។ ​ក្នុង​កម្មវិធី​យប់មិញ​នេះ ​ម្ចាស់​ពាន​រង្វាន់ FIFA Best Player of the Year ​បាន​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​ឆ្នើម Lionel Messi ​ដែល​បាន​ជួយ​ក្រុម​ឈ្នះ La Liga ​កាល​ពី​រដូវ​កាល​មុន។

រូបភាព៖ FFC

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់