• 2019-09-23 22:20:11
  • បាល់ទាត់

រក​ឃើញ​ហើយ ជើងឯក​ពាន​កីឡាករ​ឆ្នើម​ FIFA ឆ្នាំ២០១៩

  • 2019-09-23 22:20:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឆ្នាំ២០១៩​នេះ ជើងឯក​ពាន​កីឡាករ​ឆ្នើម​បុរស​ FIFA ឬ The Best FIFA Men's Player បាន​ទៅ​លើ​ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi ខណៈ​កីឡាករ​ឆ្នើម​នារី​ ឬ The Best FIFA Women's Player បាន​ទៅ​លើ​ ខ្សែ​ប្រយុទ្ធ​សហរដ្ឋអាមេរិក​ Megan Rapinoe។

Messi បាន​ជួយ​ឲ្យ​ក្លឹប Barcelona ឈ្នះ​ពាន La Liga ព្រម​ទាំង​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​ Copa del Rey។ ក្នុង​រដូវ​កាល​២០១៨/១៩​វិញ ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​រក​គ្រាប់​បាល់​បាន ៥១​គ្រាប់ ក្នុង​ ៥០​ប្រកួត​គ្រប់​កម្មវិធី​របស់​ក្លឹប Barcelona។

តាម​ពី​ក្រោយ​ Messi គឺ ខ្សែ​ការពារ​ហុល្លង់​កីឡាករ Virgil Van Dijk ខណៈ​លេខ៣ នៃ​ពាន The Best FIFA Men's Player បាន​ទៅ​លើ ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo។

ខណៈ Rapinoe វិញ ក្នុង​ឆ្នាំ២០១៩​នេះ បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​សហរដ្ឋអាមេរិក បាន​ឈ្នះ​ពាន FIFA World Cup នារី នៅ​ក្នុង​ប្រទេស​បារាំង៕

ប្រភព៖ FIFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់