• 2019-09-23 07:11:23
  • បាល់ទាត់

រដូវ​កាល​មុន​​ Liverpool ឈ្នះ​បើក​ឆាក​៦​ប្រកួត​​ចឹង​ដែរ តែ​ចុងក្រោយ​អត់​ពាន​

  • 2019-09-23 07:11:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បន្ត​ឈ្នះ​ប្រកួត​ទី​៦​រដូវ​កាល​នេះ​នៅ Premier League ក្រោយ​ផ្ដួល​ម្ចាស់​ផ្ទះ​ Chelsea ដោយ​លទ្ធផល​ ២​ទល់​នឹង​១​កាល​ពី​យប់​មិញ​។

ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​ ក្រុម​លោក​ Jurgen Klopp ឈរ​លេខ​១​ក្នុង​តារាង​លីគ​កំពូល​មាន​១៨​ពិន្ទុ​ពេញ​ក្រោយ​៦​ប្រកួត​ តាម​ពី​ក្រុម​ដោយ​ក្រុម​ជើង​ឯក​ចាស់​ Manchester City មាន​១៣​ពិន្ទុ។​ លទ្ធផល​៦​ប្រកួត​ដំបូង​របស់​ Liverpool គឺ​ឈ្នះ​ Norwich, Southampton, Arsenal, Burnley, Newcastle និង​ឈ្នះ​ Chelsea។

យ៉ាង​ណា​វា​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ត្រេកអរ​លើសលប់​ប៉ុន្មាន​ទេ​សម្រាប់​អ្នក​គាំទ្រ​របស់​ពួកគេ​ដោយ​សារ​ កាល​ពី​រដូវ​កាល​មុន​ក្លឹប​នេះ​បាន​ឈ្នះ​៦​ប្រកួត​ដំបូង​ជាប់​គ្នា​ដែរ​ប៉ុន្តែ​ទី​បំផុត​នៅ​មិន​ឈ្នះ​ពាន​លីគ​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជិត​៣០​ឆ្នាំ។​

រដូវ​កាល​មុន​នៅ៦​ប្រកួតដំបូង Liverpool បាន​យក​ឈ្នះ​ West Ham, Crystal Palace, Brighton, Leicester, Spurs និង​ Southampton៕

ប្រភព៖ Liverpool Echo ប្រែសម្រួល៖ សៀនហួរ

មតិយោបល់