• 2019-09-23 02:19:02
  • បាល់ទាត់

មួយ​គ្រាប់​មាន​តម្លៃ Neymar កិប​​ដាច់​​កីឡាករ​៣​នាក់​ទាត់ចូល​ទី​ជួយ PSG ឈ្នះ Lyon

  • 2019-09-23 02:19:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Neymar បាន​​ទាត់​បញ្ចូល​ទី​ចុង​ម៉ោង​ជួយ Paris St-Germain យក​ឈ្នះ​លើ​ម្ចាស់​ផ្ទះ Lyon ១-០​ បន្ត​ឈរ​កំពូល​តារាង​ពិន្ទុ Ligue 1។

មួយ​គ្រាប់​របស់ PSG ត្រូវ​រង​ចាំ​ដល់​នាទី​៨៧​ ទើប​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Neymar ធ្វើ​បាន​។ ក្រោយ​ពី​ទទួល​បាន​ពី​ដៃ​គូ Angel Di Maria ក្នុង​ប្រអប់​គ្រោះថ្នាក់ Neymar បាន​ប្រើ​បច្ចេកទេស​កិប​ដាច់​ខ្សែ​ការពារ​របស់​ Lyon ៣​នាក់ រួច​ទាត់​ជើង​ឆ្វេង​បញ្ចូល​​ទី​តែ​ម្ដង។

កាល​ពី​សប្ដាហ៍​មុន Neymar ត្រូវ​បាន​អ្នក​គាំទ្រ​ PSG ស្រែក​ចំអក​ឲ្យ​ មុន​ពេល​ទាត់​ចូល​នាទី​៩២ ជួយ​ក្រុម​យក​ឈ្នះ​ក្រុម​ Strasbourg។ គេ​ក៏​បាន​ខកខាន​៥​ប្រកួត​ដំបូង​ឲ្យ PSG ដោយ​សារ​តែ​ព្យាយាម​ចង់​ត្រលប់​ទៅ​កាន់ Barcelona៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់