• 2019-09-22 01:55:00
  • បាល់ទាត់

Man City ស៊ី Watford ៨-០ ក្រោយ​ចាញ់​ Norwich ដោយ​អាម៉ាស់

  • 2019-09-22 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១​គ្រាប់​ដំបូង​ត្រឹម ៥២ វិនាទី របស់ David Silva គឺ​ជា​ផ្លូវ​ត្រួសត្រាយ​ឲ្យ Man City បន្ត​ស៊ី Watford យ៉ាង​ដំណំ ហើយ​គ្រាន់​តែ​គិត​ត្រឹម ១៨​នាទី ក្រុម​ម្ចាស់​ផ្ទះ​បាន​ស៊ី​ភ្ញៀវ Watford ដល់​ទៅ​៥​គ្រាប់ ធ្វើ​ឲ្យ​ក្រុម​មេឃ​ខៀវ​ដែល​ទើប​តែ​ចាញ់​ក្រុម​ចាប​លឿង Norwich បាន​រំសាយ​កំហឹង​ដោយ​ស៊ី Watford ៨-០។

បន្ទាប់​ពី Silva ស៊ុត​បើក​ការ​នាំមុខ​ Sergio Agüero (ដែល​ឥឡូវ​រក​បាន​៦​គ្រាប់​នៅ Premier League) Riyad Mahrez, Bernardo Silva និងNicolás Otamendi ឈ្មោះ​របស់​ពួកគេ​សុទ្ធ​តែ​បង្ហាញ​នៅ​លើ​តារាង​បញ្ជី​ឈ្មោះ​កីឡាករ​ស៊ុត​ចូល​គិត​ត្រឹម​តង់​ទី​១។

បន្ទាពី​ចូល​តង់​ទី​២ Bernardo Silva ស៊ុត​ថែម​២​គ្រាប់​ទៀត មុន​ពេល​ដែល Kevin De Bruyne ស៊ុត​១​ជើង​គ្រាប់​បាល់​ទម្លុះ​សំណាញ់​ទី​លឿន​ដូច​កាំជ្រួច ដែល​សរុប​ជំនួប​ប្រកួត​៨​លើក​​កន្លង​មក​រវាង​​ក្រុម​ទាំង​២ Man City ស៊ី Watford ៣៥-៣៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទថ្មី