• 2019-09-19 12:32:32
  • បាល់ទាត់

គ្រូ​ PSG៖ ឈ្នះ​ Real គឺ​ដោយ​សារ​តែ​អត់​មាន​វត្តមាន Mbappe, Cavani និង Neymar

  • 2019-09-19 12:32:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្លឹប Paris Saint-Germain លោក Thomas Tuchel បាន​និយាយ​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា អវត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា Kylian Mbappe និង​ Neymar ធ្វើ​ឲ្យ​ក្លឹប​របស់​លោក​ឈ្នះ Real Madrid។

លោក​បាន​និយាយ​ថា៖ " ប្រហែល​ជា​អវត្តមាន​របស់​ Cavani, Neymar និង​ Mbappe ជួយ​ក្រុម​ឲ្យ​ឈ្នះ Real។ ប្រហែល​ជា​មាន​សម្ពាធ​តិច ព្រោះ​ថា​គ្រប់​គ្នា​ឆ្ងល់​ពី​របៀប​ ដែល​យើង​យក​ឈ្នះ ដោយ​គ្មាន​កីឡាករ​សំខាន់ៗ​ទាំង​នោះ " ។

លោក​បាន​បន្ត​ថា៖ " វា​អាច​ជួយ​ដែរ ដោយសារ​តែ​យើង​មិន​មែន​ជា​ក្រុម​ ដែល​គេ​គិត​ថា​ឈ្នះ ដោយ​គ្មាន​កីឡាករ​ទាំង​នោះ។ វា​អាច​បន្ធូរ​សម្ពាធ​ខ្លះ​ពី​ពួក​កីឡាករ​ " ។

ក្លឹប​ Paris Saint-Germain កំពុង​តែ​ឈរ​កំពូល​តារាង​នៃ​ពូល A ដោយ​មាន ៣​ពិន្ទុ ក្រោយ​ពី​ឈ្នះ Real Madrid ក្នុង​លទ្ធផល ៣-០៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់