• 2019-09-19 08:35:30
  • បាល់ទាត់

កែវ សុខសិលា សម្រក់ទឹកភ្នែកព្រោះមិនអាចជួយក្រុមឡើងវគ្គផ្តាច់ព្រ័ត្របាន

  • 2019-09-19 08:35:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ កែវ សុខសិលា របស់​ក្លឹប​បាល់ទាត់​វិសាខា បាន​សម្រក់​ទឹក​ភ្នែក​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន​ បន្ទាប់​ពី​រូប​គេ​មិន​អាច​ជួយ​សង្គ្រោះ​គ្រាប់​បាល់​ចំនួន​៤គ្រាប់​បាន​ដែល​ធ្វើ​ក្រុម​របស់​ខ្លួន​អស់​ឱកាស​បន្ត​វគ្គ​ផ្ដាច់​ព្រ័ត្រ។

យ៉ាងណា​មិញ ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​ជាង៣ពាន់នាក់​នេះ​ ពិត​ជា​ធ្វើ​ឲ្យ​ជក់ចិត្ត​ខ្លាំង​។ ក្រុម​ វិសាខា ពិត​ជា​បាន​ដាក់​សម្ពាធ​ខ្លាំង​ទៅ​ក្រុម​បឹង​កេត ដែល​ការ​គ្រប់គ្រង​បាល់​មាន​រហូត​ដល់ទៅ ៥៨.៣ ភាគរយ​ឯណោះ ប៉ុន្តែ​ការ​វាយ​បក និង​សម្រេច​ទី​របស់​ក្រុម​បឹង​កេត ធ្វើ​បាន​ល្អ​១០០ភាគរយ​ ជា​លទ្ធផល បឹង​កេត​ទម្លាក់ វិសាខា ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​លទ្ធផល​៤-០។ ដោយ​ផ្អែក​លើ​ទស្សនៈ​កីឡា​តែង​តែ​មាន​ឈ្នះ​និង​ចាញ់​ អ្នក​គាំទ្រ​ក៏​ដូច​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​វិសាខា បាន​បន្ត​លើ​ទឹក​ចិត្ត​ឲ្យ​កីឡាករ​រូប​នេះ​ខំប្រឹង​និង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

​​

អត្ថបទ៖ Yorn Sovieth

មតិយោបល់