• 2019-09-19 03:19:36
  • បាល់ទាត់

ស៊ុត​មិន​ចំ​គោល​ដៅ​សូម្បី​១​ជើង​ ធ្វើ​ឲ្យ​ Real ជាប់​កំណត់ត្រា​អាក្រក់​បំផុត​មួយ​

  • 2019-09-19 03:19:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​បរាជ័យ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្រោម​ថ្វី​ជើង​ Paris Saint Germain ក្នុង​លទ្ធផល​ ៣-០ នៅ​ការ​ប្រកួត​ UEFA Champions League ពូល​ A។​

កាន់​តែ​អាក្រក់​ជាង​ការ​ចាញ់​ទៀត​នោះ​គឺ Real បាន​ស៊ុត​មិន​ចំ​គោល​ដៅ​សូម្បី​១​ជើង​​​ ធ្វើ​ឲ្យ​ពួកគេ​ជាប់​កំណត់ត្រា​អាក្រក់​បំផុត​លើក​ដំបូង​ក្នុង​​៥៧៨​ប្រកួត​ចុង​ក្រោយ។​ ដោយ​ឡែក​លោក​ Zinedine Zidane វិញ​នៅ​១៦​ប្រកួត​ចុង​ក្រោយ​ដឹកនាំ​ក្រុម​ឈ្នះ​តែ​៧​ដង​ប៉ុណ្ណោះ​ ក្រៅ​ពី​នោះ​គឺ​ស្មើ​៤​ និង​ចាញ់​៥។​

កាល​ពី​យប់​មិញ ត្រឹម​វគ្គ​ទី​មួយ​ក្រុម​ជើង​ឯក​បារាំង​បាន​នាំ​មុខ​ Real មុន​រហូត​២​គ្រាប់​ស៊ុត​បញ្ចូល​ទី​ដោយ​ Di Maria ២​គ្រាប់​តែ​ឯង​នៅ​នាទី​ ១៤ និង​៣៣ ហើយ​​គ្រាប់​ទី​៣​គឺ​ជា​គុណ​សម្បត្តិ​របស់​ Meunier នៅ​នាទី​ ៩០+១៕​

ប្រភព៖ Marca ប្រែសម្រួល៖ សៀនហួរ

មតិយោបល់