- 2019-09-18 02:45:23
- បាល់ទាត់
PSG ស្វាគមន៍ Real ទាំងគ្មានប្រយុទ្ធទាំង៣ Neymar, Mbappe និង Cavani
- 2019-09-18 02:45:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PSG ស្វាគមន៍ Real ទាំងគ្មានប្រយុទ្ធទាំង៣ Neymar, Mbappe និង Cavani
ចន្លោះមិនឃើញ
Paris St-Germain នឹងលេងទល់ Real Madrid នៅប្រកួតបើកឆាក Champions League ដោយគ្មានវត្តមានកំពូលខ្សែប្រយុទ្ធទាំង៣របស់ខ្លួនគឺ Neymar, Edinson Cavani និង Kylian Mbappe។
Neymar ត្រូវពិន័យ២ប្រកួតដោយសារប្រើពាក្យសម្ដីមិនសមរម្យដាក់មន្ត្រីរៀបចំការប្រកួតកាលប៉ះ Manchester United វគ្គ១៦ក្រុមចុងក្រោយរដូវកាលមុន។ មិត្តរួមក្រុម២រូបទៀត ដូចជា Cavani និង Mbappe សុទ្ធតែមានបញ្ហារបួសមិនទាន់ជា។
Eric Choupo-Moting អតីតខ្សែប្រយុទ្ធ Stoke អាចនឹងលេងជាជម្រើសដំបូង ខណៈ Mauro Icardi ដែលក្លឹបខ្ចីជើងពី Inter Milan នោះនៅមិនទាន់ច្បាស់១០០% ថាបានលេងឬក៏អត់ទេ។ Real Madrid ក៏អវត្តមានកីឡាករមួយចំនួនដែរ ដូចជា Marcelo, Isco និង Marco Asensio មានបញ្ហារបួស។
Nacho និង Sergio Ramos ជាប់ពិន័យមិនទាន់លេងបាន ប៉ុន្តែ Eden Hazard ដែលប្ដូរចូលប្រកួតកន្លងទៅអាចលេងជាជម្រើសដំបូង។ ចំពោះ Gareth Bale ទោះអវត្តមានប្រកួតទល់ Levante ក៏អាចមានមុខក្នុងប្រកួតយប់នេះដែរ៕