• 2019-09-18 02:18:19
  • បាល់ទាត់

ជំនួប​ក្ដៅ​គគុក ​វិសាខា ​ប៉ះ​បឹង​កេត ​មក​ដល់​ល្ងាច​នេះ​ហើយ​

  • 2019-09-18 02:18:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួត​ពាន​រង្វាន់ Hun Sen Cup ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​រវាង​ក្រុម​វិសាខា ​និង​បឹង​កេត ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៦:០០​ល្ងាច​នេះ​ហើយ ​នា​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

រូបភាព៖ CNCC

លោក Tunji Akeep Ayoyinka គ្រូ​បង្គោល​ស្ដី​ទី​ក្លឹប​វិសាខា​បាន​និយាយ​មុន​ការ​ប្រកួត​ថា​ក្រុម​ទាំង​មូល​បាន​រៀប​ចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដើម្បី​ប្រកួត​វគ្គ​នេះ។ ​មាន​កីឡាករ​វិសាខា​មួយ​ចំនួន​បាន​ជាប់​ជម្រើស​ជាតិ ​ហើយ​នេះ​ក៏​ជា​រឿង​ល្អ​មួយ​ដែរ​សម្រាប់​ក្រុម ព្រោះ​ពួកគេ​នឹង​ទទួល​បាន​បទ​ពិសោធ​បន្ថែម​ពី​គ្រូ​បង្វឹក​ល្អ​ៗ។

សម្រាប់​លោក ហៅ សុជាតិ ​គ្រូ​បង្វឹក​ក្រុម​បឹង​កេត​វិញ ​ក៏​បាន​បញ្ចេញ​មតិ​ដែរ​ថា​ការ​ប្រកួត​នេះ​នឹង​ស្វិតស្វាញ​ខ្លាំង ព្រោះ​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ហើយ​ថា​វិសាខា ​សម្បូរ​កីឡាករ​ខ្មែរ​ល្អ​ៗ ​និង​ជាប់​ជម្រើស​ជាតិ​ច្រើន។ ដូច្នេះ​ប្រកួត​នៅ​ល្ងាច​នេះ ​ដូច​​បឹង​កេត លេង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់