• 2019-09-17 07:37:02
  • ប្រដាល់

ឡុង​ សំណាង៖​ ខ្ញុំ​ស្លៀកពាក់​ស្អាត​បែប​នេះ​ ទើប​សម​ថ្ងៃ​ពិសេស​របស់​បង​ ឡុង​ សុភី​

  • 2019-09-17 07:37:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ខ្មែរ​ ឡុង​ សំណាង​ ស្លៀកពាក់​ស្អាត​ដូច​តារា​ ក្នុង​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ ឡុង​ សុភី​ និង​ រឿង​ សោភ័ណ្ឌ​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១៤​ ខែ​កញ្ញា​ ២០១៩​ ហើយ​បាន​ប្រាប់​ថា​ស្លៀក​បែប​នេះ​ឲ្យ​វា​សម​ថ្ងៃ​ពិសេស​របស់​បង។​

ឡុង សំណាង ឈរនៅខាងក្រៅ

ឡុង​ សំណាង​ បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​ស្លៀកពាក់​ស្អាត​ប្លែក​ខុស​ពី​រាល់ដង​នេះ​ គឺ​ដើម្បី​មក​ឲ្យ​ទឹក​សិស្ស​ច្បង​ ឡុង​ សុភី​ និង​ជា​ការ​លើក​ទឹក​ចិត្ត​ ឲ្យ​កម្លាំង​ចិត្ត​ដើម្បី​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ។​

អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ខេត្ត​ត្បូងឃ្មុំ​ រូប​នេះ​បន្ថែម​ទៀត​ថា​ មូលហេតុ​ម្យ៉ាង​ទៀត​នោះ ស្លៀក​ស្អាត​បែបនេះ​​គឺ​ដើម្បី​ចាំ​ថត​រូបនៅ​ពេល​សិស្ស​ច្បង​ ឡុង​ សុភី​ ឈ្នះ​ខ្សែក្រវាត់​ គិត​ដូច្នេះហើយបាន​សម្រេច​ចិត្តស្លៀកពាក់​ដូច​នេះ​ទៅ។​

កីឡាករ ឡុង​ សំណាង

រំលឹក​ដែរ​ថា​ កីឡាករ​ ឡុង​ សំណាង ​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ​របស់​ ឡុង​ សុភី​ និង​ រឿង​ សោភ័ណ្ឌ​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៤ ​កញ្ញា​ ២០១៩​ កន្លង​ទៅ​នេះ​គេ​ពាក់​អាវ​ធំខាង​ក្រៅ ​សាច់ក្រណាត់​ពណ៌​ត្នោតចាស់​ និង​អាវ​យឺត​ខាង​ក្នុង​ រួមទាំងខោ​ខោវប៊យ​ជើង​វែង៕​

វិដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់