• 2019-09-16 02:26:24
  • បាល់ទាត់

ប្រធាន​ក្រុម​ថា Arsenal យប់​មិញ​លេង​ខ្លាច​ៗ គ្មាន​នរណា​ចង់​ប៉ះ​បាល់​សោះ

  • 2019-09-16 02:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​របស់​ Arsenal កីឡាករ Granit Xhaka បាន​និយាយ​ថា ក្រុម​របស់​គេ​លេង​ខ្លាច​​ខ្លាំង ខណៈ​ក្រុម​ស៊ី Watford ២​មុន​ហើយ ចុងក្រោយ​ឲ្យ​គេ​តាម​ស្មើ​បាន។

ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang ​រក​បាន​ពីរ​គ្រាប់​ដំបូង​ឲ្យ Arsenal​ នៅ​វគ្គ​ទី​មួយ។​ ប៉ុន្តែ​ម្ចាស់​ផ្ទះ​បាន​វាយ​បក​រក​បាន​ពីរ​គ្រាប់​វិញ​នៅ​វគ្គ​ទី​ពីរ​ដោយ​កីឡាករ Tom Cleverley និង Roberto Pereyra។ បញ្ចប់​ការ​ប្រកួត​ស្ថិតិ​បង្ហាញ​ថា មាន​ឱកាស​ទាត់​ដល់​៣១​ដង ក្នុង​នោះ​២៣​ដង​កើត​ឡើង​នៅ​វគ្គ​ទី​ពីរ។

ក្រោយ​ចប់​ការ​ប្រកួត Granit Xhaka បាន​រិះគន់​ក្រុម​របស់​ខ្លួន​ថា៖ "គ្មាន​នរណា​ចង់​ប៉ះ​បាល់​សោះ។ ចុងក្រោយ​យើង​សប្បាយ​ចិត្ត​ដែល​ទទួល​បាន​តែ​មួយ​ពិន្ទុ។ ពួក​យើង​បង្ហាញ​ការ​លេង​មិន​ល្អ​ក្នុង​វគ្គ​ទី​ពីរ​ ពួក​យើង​លេង​ខ្លាច​ពេក"។ លទ្ធផល​ស្មើ​នេះ​ធ្វើ​ឲ្យ​ Arsenal ធ្លាក់​ឈរ​លេខ​៧​ ឯ​ Watford បន្ត​នៅ​បាត​តារាង៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់