• 2019-09-15 01:20:26
  • បាល់ទាត់

មិន​គួរ​ឱ្យ​ជឿ! Norwich ​លេង​ឈ្នះ​ Man City ​៣-២ ​ផ្អើល Premier League ​

  • 2019-09-15 01:20:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Norwich ​បាន​យក​ឈ្នះ​លើ​ក្រុម Manchester City ​បាន​ក្នុង​លទ្ធផល ៣-២ ​សម្រាប់​ការ​ប្រកួត​លីគ​អង់គ្លេស​យប់មិញ​នេះ។

លទ្ធផល​ឈ្នះ​១​គ្រាប់​ដែល​លេង​ទល់​ក្រុម​ការពារ​តំណែង​ជើង​ឯក​នេះ កំពុង​ល្បី​ខ្លាំង​នៅ​អង់គ្លេស។ ត្បិត​អី​មុន​ការ​ប្រកួត Norwich ​មាន​កីឡាករ​ជម្រើស​១១​នាក់​ដំបូង​របួស​សឹង​តែ​ទាំង​អស់​ទៅ​ហើយ ដោយ​ត្រូវ​ដាក់​កីឡាករ​បម្រុង​លេង។ តែ​បម្រុង​នេះ ​ពិត​ជា​ធ្វើ​បាន​ល្អ ​ដោយ​អាច​បំបាក់​ក្រុម​ខ្លាំង​របស់​លោក Pep ​បាន​ដល់​ទៅ​៣-២ ​ថែម​នេះ។

លទ្ធផល​នេះ​ដែរ ​ធ្វើ​ឱ្យ Norwich ​ដែល​ស្ថិត​នៅ​បាត​តារាង​ហក់​ឡើង​ដល់​១២​វិញ ស្រប​ពេល Man City ​ឯ​ណោះ​នៅ​លេខ​២​ដដែល ប៉ុន្តែ​ចាញ់​ពិន្ទុ​ក្រុម Liverpool ​៥​ពិន្ទុ​ហើយ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់