• 2019-09-13 10:42:46
  • បាល់ទាត់

មេ Real សារភាព​ពី​ ភាព​បរាជ័យ​ក្នុង​ការ​នាំ​ចូល​កីឡាករ​ ២​រូប

  • 2019-09-13 10:42:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប Real Madrid លោក Florentino Perez បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​បរាជ័យ​ក្នុង​ការ​ទិញ ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ Robert Lewandowski និង​ខ្សែ​បម្រើ​បារាំង​ Paul Pogba ដោយសារ​តែ​ក្លឹប​របស់​ពួក​គេ​មិន​លក់។

លោក​បាន​និយាយ​ថា៖ " មាន​កីឡាករ​មួយ​ចំនួន ដែល​ទិញ​មិន​បាន។ តួយ៉ាង​ដូច​ Lewandowski អញ្ចឹង​ យើង​តាម​ចែចូវ​រាប់​ឆ្នាំ​ នៅ​តែ​មិន​បាន ដោយសារ​តែ​មិន​មាន​កុងត្រា​ទិញ​ផ្ដាច់ ហើយ​ Bayern Munich អត់​ដាច់​ចិត្ត​លក់​កីឡាករ​រូប​នេះ " ។

លោក​បន្ត​ថា៖ " វា​គ្មាន​ផ្លូវ​ណា​ដែល​អាច​ទិញ​បាន​តែ​ម្ដង នេះ​គឺ​កើត​ឡើង​ចំពោះ​ Pogba។ ពេល​កីឡាករ​ណា​ ដែល​ក្លឹប​អាច​លក់​បាន នោះ​យើង​នឹង​ទៅ​ទាក់ទង​គេ​ " ។

Pogba ត្រូវ​បាន​សារព័ត៌មាន​មួយ​ចំនួន​អះអាង​ថា ក្លឹប Real Madrid មាន​ចំណាប់អារម្មណ៍ ចំណែក​ឯ​ Lewandowski ត្រូវ​បាន​ Goal ឲ្យ​ដឹង​ថា​ កីឡាករ​ប៉ូឡូញ​រូប​នេះ ជា​បេក្ខភាព​សម្រាប់​ជំនួស​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ដែល​ផ្ទេរ​ទៅ​កាន់ Juventus៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់