• 2019-09-11 02:30:56
  • បាល់ទាត់

Kubo និង​មិត្តរួម​ក្រុម​ជប៉ុន​ លេង​បុក​មីយ៉ាន់ម៉ា​ដូច​ព្យុះ ចុង​ក្រោយ​ឈ្នះ​ ២-០

  • 2019-09-11 02:30:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​ជប៉ុន​បាន​​យក​​ឈ្នះ​ប្រកួត​ទី​មួយ​របស់​ខ្លួន​ក្នុង​វគ្គ​ជម្រុះ​ World Cup 2022ជុំ​ទី​ពីរ លើ​ជម្រើសជាតិ​មីយ៉ាន់ម៉ា លទ្ធផល ២-០ កាល​ពី​យប់​មិញ។

​លេង​ក្នុង​ទឹក​ដី​មីយ៉ាន់ម៉ា ក្រុម​រហស្សនាម​សាម៉ូរ៉ៃ​​ខៀវ​បាន​ប្រឹង​សម្រុក​ម្ចាស់​ផ្ទះ​ជា​ខ្លាំង​ស្ទើរ​តែ​គ្មាន​ឱកាស​តបត​វិញ។ តាម​ស្ថិតិ​ជប៉ុន​មាន​ឱកាស​ទាត់​ចំទី​១២​ដង និង​គ្រប់គ្រង​បាល់​៦៥​%។ យ៉ាងណា​ប្រកួត​នេះ​អ្នក​ចាំ​ Kyaw Zin Phyo របស់​មីយ៉ាន់ម៉ា​​ក៏​ធ្វើ​បាន​ល្អ​ដូច​គ្នា ជួយ​សង្គ្រោះ​​បាន​១០​ដង។

ទោះ​ប្រឹងប្រែង​​​ខ្លាំង តែ​ជប៉ុន​អាច​រក​បាន​តែ​២​គ្រាប់​ប៉ុណ្ណោះ​ធ្វើ​បាន​​ដោយ​កីឡាករ Shoya Nakajima និង Takumi Minamino។ ជើង​ខ្លាំង​វ័យ​ក្មេង​កំពុង​ឡើង​ជើង Takefusa Kubo បាន​ប្ដូរ​ចូល​នាទី​៨១ តែ​មិន​បាន​ជួយ​ក្រុម​រក​គ្រាប់​បន្ត​បាន​ឡើយ៕ ​​

​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់