• 2019-09-10 13:12:37
  • បាល់ទាត់

Maradona អះអាង​ថា សម្ដី​មួយ​ឃ្លា​របស់​ខ្លួន​ ធ្វើ​ឲ្យ Messi ប៉ិន​ខាង Free Kick ដល់​សព្វថ្ងៃ

  • 2019-09-10 13:12:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​លោក Diego Maradona បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ខ្លួន​បាន​ប្រាប់​ពី​ស្នៀត​មួយ​ ដែល​ធ្វើ​ឲ្យ ខ្សែ​ប្រយុទ្ធ​ Barcelona កីឡាករ Lionel Messi ពូកែ​ទាត់​បាល់ Free Kick ទល់​សព្វថ្ងៃ។

លោក​បាន​និយាយ​ថា៖ " Messi ជា​កីឡាករ​អស្ចារ្យ​ណាស់ តែ​គេ​មាន​បញ្ហា​នឹង​រឿង Free Kick។ ពេល​យើង​ហាត់​ចប់ យើង​ទុក​ Messi នៅ​តែ​ឯង​ ដើម្បី​ឲ្យ​ហាត់​ Free Kick។ គេ​ចាប់​ផ្ដើម​ស៊ុត​បុក​បង្គោល​រហូត " ។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​អត់​បាន​បង្រៀន​គេ គេ​ក៏​សួរ​ខ្ញុំ​ពី​របៀប​ទាត់។ ខ្ញុំ​ក៏​ប្រាប់​ថា ' ស៊ុត​ឲ្យ​តែ​ចំ​កណ្ដាល​ទៅ គេ​មិន​ឲ្យ​ពាន Oscar ខ្ញុំ​ទេ ក្នុង​ការ​បង្រៀន​របៀប​ Free Kickនេះ ' Messi ក៏​ឆ្លើយថា ' ពេល​ស៊ុត​ចំ​កណ្ដាល វា​ចេះ​តែ​ទៅ​ជ្រុង​ផ្សេង '។ ខ្ញុំ​ក៏​ប្រាប់​គេ​ថា ' កុំ​ភ័យ ស៊ុត​គង់​តែ​ចូល​ទេ '។ ពេល​នេះ គេ​ប៉ិន​ណាស់​ខាង Free Kick '' ។

Maradona ធ្លាប់​បង្វឹក​ Messi នៅ​ពេល​លោក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន កំឡុង​ឆ្នាំ២០០៨ ដល់ ២០១០៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់