• 2019-09-10 11:09:02
  • បាល់ទាត់

តា Perez សារភាព​ត្រង់ៗ​ពី​ មូលហេតុ​ដែល​ ជើង​ឯក UCL ១៣​សម័យ​ចុះ​ខ្សោយ

  • 2019-09-10 11:09:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប​ Real Madrid លោក Florentino Perez បាន​និយាយ​ប្រាប់​សារព័ត៌មាន Marca ថា ជោគជ័យ​ដ៏​ពិសេស​របស់​ក្លឹប​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ជា​មូលហេតុ​ធ្វើ​ឲ្យ​ក្លឹប​ធ្លាក់​ដុនដាប​កាល​ពី​ឆ្នាំ​មុន។

លោក​បាន​លើកឡើង​ថា៖ " ជោគជ័យ​របស់​យើង​ ធ្វើ​ឲ្យ​យើង​បាត់បង់​ថាមពល។ យើង​ត្រូវ​តែ​ស្ដារ​ឡើង​វិញ។ កីឡាករ​ទាំង​នេះ និង​គ្រូ​បង្វឹក​បាន​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​ជើង​ឯក ដូច្នេះ​ពួក​គេ​នឹង​ធ្វើ​ឲ្យ​យើង​ជួប​ភាព​រុងរឿង​ម្ដង​ទៀត " ។

លោក​បាន​បន្ត​ថា៖ " រដូវកាល​មុន មិន​ល្អ​សម្រាប់​យើង​សោះ ហើយ​យើង​ត្រូវ​តែ​គិតគូរ​លើ​ពាក្យ​រិះគន់​ទាំង​អស់ " ។

Real Madrid បាន​ឈ្នះ​ UEFA Champions League ៣ឆ្នាំ​ជាប់​ៗ​គ្នា ប៉ុន្តែ​នៅ​រដូវ​កាល ២០១៨/១៩ ក្លឹប​នេះ​បាន​ធ្លាក់​គ្រប់​កម្មវិធី ហើយ​ឈរ​ចំណាត់ថ្នាក់​លេខ ៣ ក្នុង​តារាង​ La Liga ដោយ​នៅ​ក្រោម Barcelona ១៩​ពិន្ទុ​ឯណោះ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់