• 2019-09-10 07:39:52
  • បាល់ទាត់

City ក្លាយ​ជា​ក្លឹប​ដំបូង​គេ​​មាន​ក្រុម​តម្លៃ​ដល់​១​ពាន់​លាន​អឺរ៉ូ​​

  • 2019-09-10 07:39:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​ក្លាយ​ជា​ក្រុម​ដំបូង​បំផុត​ដែល​មាន​កីឡាករ​ក្នុង​ក្រុម​តម្លៃ​សរុប​ដល់​ទៅ​​១,០១៤​​ពាន់​លាន​អឺរ៉ូ​​។​ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​ CIES Football Observatory។

ក្រុម​អ្នក​មាន​មក​ពី​អង់គ្លេស​ចាប់​ផ្ដើម​ចាយ​លុយ​ច្រើន​ពី​ពេល​​មហាសេដ្ឋី​មក​ពី​អារ៉ាប់​មក​វិនិយោគ​លើក​ដំបូង​ក្នុង​ឆ្នាំ​២០០៨​។​ ​លោក​ Pep Guardiola ​បាន​រួម​ចំណែក​មួយ​ភាគ​ធំ​ក្នុង​ការ​ចំណាយ​ហូរហៀរ​របស់​ City។​

យ៉ាង​ណា​ការ​ចំណាយ​របស់​ក្រុម​រហស្សនាម​ពណ៌​ផ្ទៃ​មេឃ​បាន​ហុច​ផល​មក​វិញ​នូវ​ពាន​សំខាន់ៗ​ដូចជា Premier League ៤​សម័យ​កាល, FA Cup២ និង​ League Cup៤​ ដែល​សុទ្ធសឹង​ជា​ពាន​ក្នុង​ស្រុក​ទាំង​អស់។​​​

ក្លឹប​នៅ​លេខ​រៀង​បន្ត​បន្ទាប់​មាន៖​

២. Paris Saint Germain: ៩១៣ ​លាន​អឺរ៉ូ​

៣. Real Madrid: ៩០២ លាន​អឺរ៉ូ

៤. Manchester United: ៧៥១ លាន​អឺរ៉ូ

៥. Juventus: ៧១៩ លាន​អឺរ៉ូ

៦. Barcelona: ៦៩៧ លាន​អឺរ៉ូ

៧. Liverpool: ៦៣៩ លាន​អឺរ៉ូ

៨. Chelsea: ៥៦១ លាន​អឺរ៉ូ

៩. Atlético: ៥៥០ លាន​អឺរ៉ូ

១០. Arsenal: ៤៩៨ លាន​អឺរ៉ូ៕

ប្រភព៖ Sky Sports ប្រែសម្រួល៖ សៀនហួរ

មតិយោបល់