- 2019-09-10 02:31:05
- បាល់ទាត់
ស្ទើរមិនជឿ ក្រុមរបស់ Modric លេងបានត្រឹមស្មើជាមួយក្រុមនៅចំណាត់ថ្នាក់១០៩
- 2019-09-10 02:31:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទើរមិនជឿ ក្រុមរបស់ Modric លេងបានត្រឹមស្មើជាមួយក្រុមនៅចំណាត់ថ្នាក់១០៩
ចន្លោះមិនឃើញ
ជម្រើសជាតិ Azerbaijan អាចឆក់បានមួយពិន្ទុក្នុងវគ្គជម្រុះ Euro 2020 ក្រោយប្រកួតស្មើគ្នា១-១ ជាមួយជើងខ្លាំងក្រូអាត ក្នុងពូល E។
៤ប្រកួតកន្លងទៅ Azerbaijan មិនទាន់ឈ្នះមួយប្រកួតណានៅឡើយទេ ប៉ុន្តែសម្រាប់ការប្រកួតយប់មិញកីឡាករ Tamkin Khalilzade ជាអ្នករកគ្រាប់ជួយឲ្យក្រុមបាន១ពិន្ទុកាន់ក្នុងដៃ។ ចំណែកឯក្រូអាតទាត់បញ្ចូលទីដោយកីឡាករឆ្នើម Luka Modric។
ការប្រកួតនេះក្រូអាតបានដាក់កីឡាករល្អពេញជើងដែរ តែមិនអាចធ្វើអ្វី Azerbaijan បាន។ បើប្រៀបធៀបចំណាត់ថ្នាក់របស់ FIFA ក្រុមទាំងពីរនៅឆ្ងាយគ្នាណាស់ ក្រូអាតនៅលេខ៧ ខណៈ Azerbaijan ស្ថិតនៅលេខ១០៩៕