• 2019-09-09 04:44:06
  • ព័ត៌មាន

​កែវ​ ​សុខ​ផេង​ និយាយយ៉ាងម៉េច ពេលរកបានមួយគ្រាប់ដ៏មានតម្លៃតាមស្មើ ហុងកុង

  • 2019-09-09 04:44:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាលពី​សប្តាហ៍​មុន​ ​កម្ពុជា​បាន​​យកជ័យ​ជំ​នៈ​ ​១ ទល់នឹង១​ ​ជាមួយនឹង​ហុងកុង​ ​ខណៈ​លទ្ធផល​ប្រកួត​កន្លងមក​ទាំង ៦ លើក​ ​កម្ពុជា​សឹងតែ​ពុំ​បាន​ស្គាល់​រសជាតិ​ស្មើ​ ​ឫ​ ​ឈ្នះ​ហុងកុង​ម្តង​ណា​ឡើយ​ ​ដែល​នេះ​អាច​ទុក​បាន​ថា​ ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​យើង​កាន់តែ​វិវឌ្ឍន៍រីកចម្រើនកាន់តែខ្លាំង​។​

កែវ​ ​សុខ​ផេង​ ក្នុងពេល​ហាត់កំដៅសាច់ដុំ

​ក្នុង​ការប្រកួត​រវាង​កម្ពុជា​ ​និង​ ​ហុងកុង​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ​លើ​ការប្រកួត​ ​World​ ​Cup​ ​Qatar​ ​2022​ ​&​ ​Asian​ ​Cup​ ​2023​ ​Qualifiers​ ​វគ្គ​ជម្រុះ(ជុំទី ២)​ ​កីឡាករ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ កីឡាករសង្ហា ​កែវ​ ​សុខ​ផេង​ បាននិយាយក្រោយ​​បាន​ស៊ុត​បាល់​បញ្ចូល​ទីមួយ​គ្រាប់​ ​វាយបក​យក​ស្មើ​ជាមួយ​ហុងកុង​វិញ​នៅ​នាទី​ទី៣២​ ​បាន​និយាយ​ថា​៖​ ​“​មួយ​គ្រាប់​នេះ​ ​គឺ​សម្រាប់​អ្នក​ទាំងអស់គ្នា​”​ ​ដែល​ធ្វើឲ្យ​អ្នកគាំទ្រ​ពេញចិត្ត​ស្តូក​តែម្តង​ ​និង​​សង្ឃឹមថា​កម្ពុជា​នៅតែ​ឈានទៅមុខ​ ​លើ​ស្មារតី​រួបរួម​គ្នា​ចំពោះ​ការប្រកួត​បន្តបន្ទាប់​។​

នៅ​ថ្ងៃទី​ ​១០​ ​ខែកញ្ញា​ ​ឆ្នាំ២០១៩​ ស្អែកនេះ កម្ពុជា​ ​នឹង​ជួប​ជាមួយ​ក្រុមជម្រើសជាតិ​ប្រទេស​បារ៉ែន​ ​ជា​បន្ត​ ​អាស្រ័យហេតុ​នេះ​ ​សូមកុំ​ភ្លេច​អញ្ជើញ​ចូលរួម​ទស្សនា​ ​និង​​គាំទ្រ​ដោយ​ផ្ទាល់​ឲ្យបាន​ច្រើន​កុះករ​ ​ដើម្បី​ជា​កម្លាំងចិត្ត​ដល់​ក្រុមកីឡា​ករ​ជម្រើសជាតិ​កម្ពុជា​យើង​ ​ជាពិសេស​អ្នកណា​ខ្លះ ​Crush​ ​លើ​កីឡាករ​ជម្រើសជាតិ​ ​កែវ​ ​សុខ​ផេង​ ក៏អាចទៅថតរូបផ្ទាល់ជាមួយកីឡាករសង្ហារូបនេះបានដែរ។

Admin​ ​សូមជូនពរ​ឲ្យ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​យកឈ្នះ​លើ​ការប្រកួត​រវាង​ ​កម្ពុជា​ ​និង​ ​បារ៉ែន​!​ ​ចុះ​អ្នក​វិញ​ ​តើមាន​ពាក្យ​ជូនពរ​អ្វីខ្លះ​ជូនពរ​ពួកគាត់​?​ ឬអាចទាយ​បានទេ​ ​ថា​កម្ពុជា​អាច​រក​គ្រាប់​បាល់បានដែរឬទេ​?​ ហើយ​បារ៉ែន​ អាចស៊ុតបានប៉ុន្មាន​គ្រាប់​?​

​កុំ​ភ្លេច​ណា!! ​ប្រសិនបើ​មាន​ ​ទូរសព្ទ​ ​OPPO​ ​Reno​ ​10X​ ​Zoom​ ​(​60X​ ​Digital​ ​Zoom​)​ ​អាច​យកទៅ ​Zoom​ មើល ​Crush​ ​របស់​អ្នក​ពី​ចម្ងាយ​បាន​យ៉ាង​ច្បាស់​ ​អ៊េមតែម្តង​ ​ដោយ​មិន​ចាំបាច់​ហត់​ប្រជ្រៀតគ្នា​ឡើយ​។​

អត្ថបទ៖ រក្សា

មតិយោបល់