• 2019-09-08 08:09:00
  • ប្រវត្តិ​​

បារ៉ែន​ធ្លាប់​ស៊ី​ឥណ្ឌូណេស៊ី ១០-០ នៅ​ក្នុង​​ព្រឹត្តិការណ៍​ជម្រុះ World Cup ២០១៤

  • 2019-09-08 08:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​នឹង​បើក​ទ្វារ​ទទួល​ស្វាគមន៍​បារ៉ែន នៅ​ថ្ងៃ​ទី​១០​ខែ​កញ្ញា។ គេ​នៅ​មិន​ទាន់​ភ្លេច​​នៅ​ឡើយទេ ​នៅ​ពេល​ដែល​​ប្រទេស​មក​ពី​ឧបទ្វីប​អារ៉ាប់​មួយ​នេះ​ធ្លាប់​បំបាក់​​ឥណ្ឌូណេស៊ី​ដែល​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អាស៊ីអាគ្នេយ៍​រហូត​ដល់​ទៅ​១០​ទល់​នឹង​០ ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១២ ក្នុង​​ព្រឹត្តិការណ៍​ជម្រុះ World Cup សម្រាប់​ឆ្នាំ ២០១៤។

មុន​ការ​ប្រកួត ម្ចាស់​ផ្ទះ​បារ៉ែន​​ដាច់​ខាត​ត្រូវ​តែ​ស៊ុត​ឲ្យ​បាន​​ចាប់ពី​៩​គ្រាប់ ទើប​អាច​ប្រជែង​ជាមួយ​កាតា ក្នុង​ការ​​ឡើង​លេង​ជម្រុះ​ជុំ​បន្ទាប់ ហើយ​លក្ខខ័ណ្ឌ​មួយ​ទៀត​លុះត្រា​ណា​តែ កាតា​ត្រូវ​ចាញ់​អ៊ីរ៉ង់​ទើប​បារ៉ែន​អាច​ធានា​កៅអី​​ទៅ​ជុំ​បន្ទាប់។

យ៉ាង​ណា​ក្តី នៅ​នាទី​ទី​៨៣​ទៅ​ហើយ កាតា​មាន​លទ្ធភាព​វាយ​បក​តាម​ស្មើ​អ៊ីរ៉ង់ ចប់​ការ​ប្រកួត​ដោយ​លទ្ធផល ២-២ បញ្ចប់​​ក្តី​សង្ឃឹម​​បារ៉ែន​​ដែល​ប្រឹង​ស៊ុត​បាន​១០​គ្រាប់​ទៅ​ហើយ​ទៅ​លើ​ឥណ្ឌូណេស៊ី។

ប៉ុន្តែ​ក្រោយមក​បន្ទាប់​ពី​ការ​ប្រកួត FIFA បាន​ស៊ើបអង្កេត​ទៅ​លើ​លទ្ធផល​ខុស​ប្រក្រតី​មួយ​នេះ ពីព្រោះ​ឆ្លង​កាត់​ការ​ប្រកួត​មុនៗ​​បារ៉ែន​មិន​ដែល​មាន​ប្រវត្តិ​ស៊ី​ឥណ្ឌូណេស៊ី​លើស​ពី​២​គ្រាប់​ទេ។ យ៉ាងណាមិញ គេ​មិន​ឃើញ​មាន​ការ​រាយការណ៍​​ណា​ថា​ FIFA បាន​រក​ឃើញ​កំហុស​ពី​ការ​ស៊ើបអង្កេត​នេះ​ឬ​យ៉ាង​ណា​ទេ៕

អាន៖ ការ​ពិត​៥​យ៉ាង​​ដែល​អ្នក​មិន​​បានដឹង​អំពី​ប្រទេស​​បារ៉ែន

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម