• 2019-09-07 23:03:00
  • បាល់ទាត់

Lingard ត្រូវ​បាន​ដក​ចេញ​ពី​ជម្រើស​ជាតិ​អង់គ្លេស និង​បាន​ត្រលប់​ទៅ Old Trafford វិញ

  • 2019-09-07 23:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jesse Lingard របស់​ក្រុម​បិសាច​ក្រហម​ត្រូវ​បាន​ដក​ចេញ​ពី​ក្រុម​របស់​លោក Gareth Southgate ដោយសារ​កីឡាករ​រូប​នេះ​មាន​ជំងឺ ហើយ​ខ្សែបម្រើ​រូប​នេះ​បាន​ត្រលប់​ទៅ Old Trafford ដើម្បី​មើល​ថែ​សុខភាព​​ឲ្យ​ជា​ទាន់​ពេល Man Utd ប៉ះ Leicester ។ នេះ​បើ​តាម​​សារព័ត៌មាន 90min ចុះ​ផ្សាយ។

​Lingard ត្រូវ​បាន​លោក Southgate ជ្រើស​រើស​ក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ដើម្បី​លេង​ទល់​នឹង ប៊ុលហ្គារី និង កូសូវ៉ូ ប៉ុន្តែ​ខ្សែ​បម្រើ​រូប​នេះ​បាន​ខកខាន​ការ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើស​ជាតិ​​ដោយសារ​​មាន​បញ្ហា​សុខភាព ហេតុ​ដូច្នេះ​រូប​គេ​មិន​ជាប់​​ក្នុង​ចំណោម​​កីឡាករ​២៣​​នាក់​របស់​អង់គ្លេស​ទល់​នឹង​ប៊ុលហ្គារី​ទេ។

បើ​ទោះ​ជា​ទម្រង់​លេង​របស់ Lingard មិន​សូវ​ល្អ​ដូច​លេង​នៅ​ក្លឹប ប៉ុន្តែ​​កីឡាករ​វ័យ​២៦​ឆ្នាំ នៅ​តែ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផែនការ​របស់ Southgate។

ការ​មិន​​មាន​ឈ្មោះ​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​របស់ Lingard អាច​នឹង​ផ្តល់​ក្តី​សង្ឃឹម​ដល់ Mason Mount និង James Maddison៕

ប្រភព៖ 90min ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់