• 2019-09-07 07:13:00
  • បាល់ទាត់

Marca ​បង្ហើប​ពី​ការ​បដិសេធ​របស់ Guardiola មិន​ព្រម​​ចុះ​កុងត្រា Coutinho ពី Barcelona

  • 2019-09-07 07:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola ត្រូវ​បាន​ផ្តល់​ឱកាស​ឱ្យ​ចុះហត្ថលេខា​លើ​កីឡាករ Philippe Coutinho កាល​ពី​ដើម​រដូវ​ក្តៅ​នេះ ប៉ុន្តែ​អ្នកចាត់ការ Man City រូប​នេះ​បាន​ជ្រើស​រើស​មិន​ទទួល​សំណើ Barcelona។ នេះ​បើ​តាម Marca។

ក្រោយ Guardiola បដិសេធ ក្លឹប​អ្នកមានបុណ្យ​បាន​ព្យាយាម​ដាក់​សំណើ​លក់ Coutinho ទៅ​ក្លឹប​ធំៗ​ជា​ច្រើន​ទៀត​នៅ​អឺរ៉ុប។ ប៉ុន្តែ​ទីបំផុត​អតីត​កីឡាករ Liverpool មាន Bayern Munich ចាប់​អារម្មណ៍ ប៉ុន្តែ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ប៉ុណ្ណោះ។

Man City មានកីឡាករខ្សែ​​បម្រើ និង ខ្សែ​ប្រយុទ្ធ​ឆ្នើមៗ​ជួរ​មុខ​ជា​ច្រើន​ដូចជា Raheem Sterling, Bernardo Silva និង Riyad Mahrez ជា​ដើម ដូច្នេះ Guardiola មិន​ចាប់​អារម្មណ៍​នាំ​យក​កីឡាករ​ប្រេស៊ីល​មក​កាន់​ទឹកដី​អង់គ្លេស​ទៀត​ទេ។

ក្រុម​របស់​លោក Niko Kovac បាន​ចំណាយ​ប្រាក់ ៩,៥ លាន​ដុល្លារ​​ដើម្បី​ខ្ចី Coutinho ពី Barcelona យក​ទៅ​ប្រើ​រយៈពេល​១​ឆ្នាំ ប៉ុន្តែ​​ក្លឹប​អាឡឺម៉ង់​​ដូចជា​មិន​មាន​បំណង​ទិញ​ផ្តាច់​នៅ​ចុង​រដូវ​កាល​ទេ។

Coutinho បាន​បង្ហាញ​ខ្លួន​ចំនួន២​ដង​នៅ​ក្របខ័ណ្ឌ Bundesliga។ប្រកួត​ដំបូង​របស់​គេ​គឺ​ក្នុង​ជ័យ​ជម្នះ ៦-១ លើ​ក្រុម Mainz កាលពី​ថ្ងៃ​សៅរ៍។ ប៉ុន្តែ​អតីត​កីឡាករ Liverpool និង Barcelona រូប​នេះ​មិន​ទាន់​មាន​ឱកាស​ស៊ុត​ឬ​បង្កើត​ឱកាស​ឲ្យ​មិត្ត​រួម​ក្រុម​នៅ​ឡើយ ខណៈ​ដែល Bayern ទន្ទឹង​រង់ចាំ​ Coutinho វិល​ទៅ​រក​ទម្រង់​​ដូច​កាល​នៅ Liverpool វិញ៕

អាន៖ ក្លឹប​បាល់ទាត់​១០​ដែល​មាន​តម្លៃ​ទីផ្សារ​ខ្ពស់​បំផុត

ប្រភព៖ 90min ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់