• 2019-09-07 03:25:07
  • បាល់ទាត់

Hazard ដក​ខ្លួន​ពី​ជម្រើស​ជាតិ​នឹង​ចាប់​ផ្ដើម​ហ្វឹកហាត់​ជាមួយ​ Real

  • 2019-09-07 03:25:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eden Hazard កាន់​តែ​កៀក​ក្នុង​ការ​វិល​មក​កាន់​ទីលាន​ប្រកួត​វិញ​បាន​ហើយ​ បន្ទាប់​ពី​​សម្រាក​ព្យាបាល​របួស​អស់​រយៈ​ពេល​ជាង​១​ខែ។​

ខ្សែ​បម្រើ​វ័យ​២៨​ឆ្នាំ​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​វិញ​បណ្ដើរ​ ជាមួយ​មិត្ត​រួម​ក្រុម​ដើម្បី​ត្រៀម​លក្ខណៈ​ប៉ះ Levante នៅ LaLiga ​ថ្ងៃ​ទី​១៤​ខែ​កញ្ញា​ ខាង​មុខ​នេះ។​ Hazard ពី​ដំបូង​ក៏​មាន​ឈ្មោះ​ប្រកួត​ជម្រុះ​ Euro ជាមួយ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​ដែរ​ ប៉ុន្តែ​រូប​គេ​បាន​ដក​ខ្លួន​ ចៀសវាង​របួស​រើ​ឡើង​វិញ។​ ​

ក្រៅ​ពី Hazard ក្រុម​ Real Madrid នៅ​មាន​កីឡាករ​របួស​មួយ​ចំនួន​ទៀត​ដែល​កំពុង​ហ្វឹកហាត់​តិច​ៗ​ដោយ​ប្រុង​ប្រយ័ត្ន​ជាមួយ​ក្រុម​គ្រូ​ពេទ្យ​ដែល​មាន​ដូចជា Brahim Diaz និង​ James Rodriguez ខណៈ​ Isco ក៏​បាន​ហ្វឹកហាត់​ក្នុង​សាល​វិញ​តិចៗ​ដែរ៕

ប្រភព៖ Marca ប្រែសម្រួល៖ រ័ត្ន

មតិយោបល់