- 2019-09-07 02:52:23
- បាល់ទាត់
ប្រធានក្លឹបថា Barcelona នឹងមិនចាយលុយលើ Neymar ទេនៅខែមករា
- 2019-09-07 02:52:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានក្លឹបថា Barcelona នឹងមិនចាយលុយលើ Neymar ទេនៅខែមករា
ចន្លោះមិនឃើញ
Barcelona នឹងមិនសាកល្បងតាមទិញ Neymar សារជាថ្មីទេនៅអំឡុងទីផ្សារដោះដូរកីឡាករបើកពាក់កណ្ដាលរដូវកាលក្នុងខែមករាខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីប្រធានក្លឹប។
ក្លឹបយក្សកាតាឡាន់ព្យាយាមគ្រប់មធ្យោបាយទាំងខ្ចីជើង, ជះលុយ និងថែមកីឡាករ២នាក់ ប៉ុន្តែនៅមិនអាចបំពេញចិត្ត Paris Saint Germain ធ្វើឲ្យ Neymar បន្តនៅទឹកដីបារាំងតទៅទៀត។ ពេលសួរថាតើ Barca នឹងសាកល្បងចែចូវខ្សែប្រយុទ្ធប្រេស៊ីលម្ដងទៀតឬអត់នៅខែមករា លោក Bartomeu ឆ្លើយថា "អត់ទេ"។
“Barca បានរៀបចំក្រុមរួចរាល់ហើយសម្រាប់រដូវកាលនេះ។ ការតាមទិញ Neymar គ្រាន់ជាឱកាសបន្ថែមប៉ុន្តែ មែនទែនទៅវាគ្មាននៅក្នុងផែនការរបស់ក្លឹបទេ"។ ប្រធានក្លឹបលោក Bartomeu និយាយដូច្នេះ៕