• 2019-09-06 08:17:53
  • ប្រដាល់

វិល​ចូល​សង្វៀន​វិញ​ ឈិត​ សេរីវណ្ណថង​ ត្រូវ​ដណ្ដើម​ប្រាក់​លាន​ជា​មួយ​ ទួនប៉េ​

  • 2019-09-06 08:17:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បីឈ្មោះ​មក​ពី​បាត់ដំបង​ ឈិត​ សេរីវណ្ណថង​ វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​ហើយ​ សប្ដាហ៍​នេះ​ដោយ​ប៉ះ​ខ្លា​ចាស់​ ទួនប៉េ​ នៅ​ CBS។​

រូបភាព Sport Zone

បន្ទាប់​ពី​បាត់មុខ​អ្នក​ប្រដាល់​វ័យ​ក្មេង​រយៈពេល​ប្រហែល​៣ខែ​មក​នេះ​ ដោយ​សារ​តែ​ជាប់​រៀន​បំប៉ន​ និង​ត្រៀម​ខ្លួន​សម្រាប់​ប្រឡង​បាក់ឌុប​កាល​ពី​ពេលថ្មីៗ​នេះ​ ឥលូវ​ ឈិត​ សេរីវណ្ណថង​ បាន​ហ្វឹកហាត់​ និង​មាន​ឈ្មោះ​ប្រកួត​វិញ​ហើយ។​

បើក​ឆាកប្រកួត​របស់​គេ​នេះ​ ត្រូវ​តតាំង​ជា​មួយ​អ្នក​ប្រដាល់​ចាស់​វស្សា​របស់​ថៃ​ ទួនប៉េ​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​ក្នុង​កម្មវិធី​ដណ្ដើម​ប្រាក់​លាន​របស់​ខារ៉ាបាវ ​រសៀល​ថ្ងៃ​សៅរ៍​នេះ។​ សម្រាប់​ការ​ប្រកួត​មួយ​នេះ​ដែរ​ អាច​ជា​ការ​ប្រកួត​តានតឹង​បន្តិច​ចំពោះ​អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ សេរីវណ្ណថង​ ព្រោះ​អី​អ្នក​លេង​គុន​ថៃ​ម្នាក់​នេះ​ចាស់​វស្សា​ក្នុង​វិស័យ​ប្រដាល់​នេះ​មក​ហើយ​ ក្រៅ​ពី​នេះ​គេ​ធ្លាប់ឈ្នះ​​កីឡាករ​ខ្មែរ​ចង់​រៀប​អស់ហើយ​លើ​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាមកន្លងមក។​

ឈិត សេរីវណ្ណថង ប្រកួតកន្លងទៅ

អ្នក​គាំទ្រ​គុន​ខ្មែរ​មួយ​ចំនួន​នៅ​តែ​ទុក​ចិត្ត​លើ​ ឈិត​ សេរីវណ្ណថង​ បើ​ទោះ​ជា​ត្រូវ​ប៉ះ​ ទួនប៉េ​ ក៏​ដោយ។​ នេះ​អាច​ថា​ដោយ​សារ​តែ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ មាន​ស្នៀត​ប្រយុទ្ធ​ល្អ​ កម្រ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខកចិត្ត​ ទន្ទឹង​និង​នេះ​គេ​តែ​ត្រៀម​ខ្លួន​មុន​ប្រកួត​នានា​បាន​គ្រប់គ្រាន់​ផង​ដែរ។​

រំលឹក​ដែរ​ថា​ ឈិត​ សេរីវណ្ណថង​ បាត់​មុខ​ពី​សង្វៀន​គុន​ខ្មែរ​មួយ​រយៈពេល​ខ្លី​មក​ហើយ​ដោយ​សារ​តែ​រូប​គេ​រៀន​ត្រៀម​ប្រឡង​បាក់ឌុប​ ឆ្នាំ​២០១៩​នេះ។​ ការ​ប្រកួត​រវាង​ សេរីវណ្ណថង​ និង​ ទួនប៉េ​ នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ ម៉ោង​២រសៀល​តទៅ​នៅ​ CNC៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម