• 2019-09-06 00:26:01
  • បាល់ទាត់

Ramos ស៊ុត​ចូល​ខណៈ​ អេស្ប៉ាញ​យក​ឈ្នះ​ រ៉ូម៉ានី​ទាំង​មាន​គ្នា​១០​នាក់​

  • 2019-09-06 00:26:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​បន្ត​កំណត់ត្រា​ឈ្នះ​១០០%​នៅ​វគ្គ​ជម្រុះ​ Euro បន្ទាប់​ពី​យក​ឈ្នះ​ រ៉ូម៉ានី​ ២​ទល់​នឹង​១។

នេះ​គឺ​ជា​ជ័យ​ជម្នះ​៥​ដង​ជាប់​គ្នា​របស់​ក្រុម​រហស្សនាម​គោ​ជល់​ ធ្វើ​ឲ្យ​ពួកគេ​ស្ថិត​នៅ​កំពូល​តារាង​ពូល​ F មាន​១៥​ពិន្ទុ​ពេញ។​ Ramos បាន​ប៉េណាល់ទី​បើក​ឆាក​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​នៅ​នាទី​២៩ មុន​ពេល​មិត្ត​រួម​ក្រុម​ Alcácer ថែម​គ្រាប់​ទី​ពីរ​នៅ​នាទី​៤៧។

រ៉ូម៉ានី​មាន​ឱកាស​សង​១​គ្រាប់​វិញ​ដែរ​នៅ​នាទី​៥៩​ ប៉ុន្តែ​បើ​ទោះ​អេស្ប៉ាញ​បាន​កាត​ក្រហម​ត្រូវ​បណ្ដេញ​ចេញ​ Llorente ម្នាក់​នៅ​នាទី​៧៩​ ក៏​ក្រុម​លោក​ Cosmin Contra​ នៅ​តែ​មិន​អាច​តាម​ស្មើ​បាន៕ ​

លទ្ធផលគ្រប់គូយប់មិញ៖

អត្ថបទ៖ សៀនហួរ

មតិយោបល់