- 2019-09-06 14:11:45
- ព័ត៌មាន
ឃើញកំប្លែងៗមែន ប៉ុន្តែ Evra កំពុងសម្ងំរៀន ដើម្បីត្រលប់មកពិភពបាល់ទាត់វិញ
- 2019-09-06 14:11:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញកំប្លែងៗមែន ប៉ុន្តែ Evra កំពុងសម្ងំរៀន ដើម្បីត្រលប់មកពិភពបាល់ទាត់វិញ
ចន្លោះមិនឃើញ
អតីតខ្សែការពារស្លាបបារាំងលោក Patrice Evra បានបង្ហោះរូបមួយនៅបណ្ដាញ Instagram របស់លោក ដោយបង្ហាញថា លោកកំពុងតែរៀនយកអាជ្ញាប័ណ្ណគ្រូបង្វឹក ដើម្បីមកដឹកនាំក្រុមក្នុងពេលអនាគត។
លោកបានបង្ហោះដោយអមនឹងខ្លឹមសារថា៖ " មិនថាអ្នកនៅទីណាក៏ដោយ កុំខ្ជិល អ្នកតែងតែត្រូវធ្វើអ្វីមួយ " ។
បើតាមកិច្ចសម្ភាសន៍របស់លោកជាមួយនឹងសារព័ត៌មានអ៊ីតាលី Gazzetta dello Sport កាលពីខែកក្កដាកន្លងទៅ បានឲ្យដឹងថា លោកចាប់ផ្ដើមរៀនវគ្គគ្រូបង្វឹក UEFA B Licence កាលពីឆ្នាំ២០១៣។
លោកបានបន្តថា លោកកំពុងតែរៀនយកអាជ្ញាប័ណ្ណ A Licence ដែលក្នុងរយៈពេលជាង ១ឆ្នាំ កន្លះទៀត លោកនឹងអាចដឹកនាំក្រុមបានហើយ។
ក្រៅពីនេះ លោកបាននិយាយប្រាប់សារព័ត៌មានដដែលថា លោកទទួលរងឥទ្ធិពលពីអតីតអ្នកចាត់ការក្លឹប Manchester United-Sir Alex Ferguson៕