• 2019-09-05 12:16:57
  • បាល់ទាត់

Matic៖ បើ​ Man Utd អត់​ឈ្នះ​ពាន​អី​សោះ Ole ជា​អ្នក​ទទួល​ខុស​ត្រូវ

  • 2019-09-05 12:16:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ក្នុង​សន្និសីទ​កាសែត​សម្រាប់​ប្រកួត​រវាង​ស៊ែប និង​ព័រទុយហ្គាល់ ខ្សែ​បម្រើ​ Manchester United កីឡាករ Nemanja Matic បាន​ប្រាប់​ឲ្យ​ដឹង​ថា គេ​កំពុង​តែ​មាន​បញ្ហា​ជាមួយ​អ្នក​ចាត់ការ​ក្លឹប​បិសាច​ក្រហម​លោក Ole Gunnar Solskjaer។

Matic ​បាន​និយាយ​ថា៖ " ខ្ញុំ​ខំ​ធ្វើការ​តាម​តែ​អាច​ធ្វើ​បាន ពួក​យើង​សុទ្ធ​តែ​គោរព​ការ​សម្រេច​ចិត្ត​។ វា​ស្រេច​តែ​លើ​ខ្ញុំ​ទេ ដែល​បង្ហាញ​ថា Ole ជា​អ្នក​ខុស។ វា​មិន​មាន​បញ្ហា​អី​ទេ ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​មិន​យល់ស្រប​ជាមួយ​គាត់​ទេ ដែល​មិន​សម្រេច​ចិត្ត​ឲ្យ​ខ្ញុំ​លេង " ។

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ថា៖ " ខ្ញុំ​នៅ​ជាមួយ​បាល់ទាត់​ជាង ១០​ឆ្នាំ​ហើយ លេង​សឹង​តែ​គ្រប់​ប្រកួត […] គ្រូ​បង្វឹក​ត្រូវ​តែ​សម្រេច​ចិត្ត​ដើម្បី​ឲ្យ​ក្លឹប​ឈ្នះ​ពាន បើ​អត់​ឈ្នះ​ទេ គាត់​ជា​អ្នក​រ៉ាប់រង​ទទួលខុសត្រូវ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Matic ទើប​តែ​បាន​លេង​ ២២នាទី​ប៉ុណ្ណោះ​ក្នុង​ Premier League នៅ​រដូវ​កាល ២០១៩/២០​នេះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់