• 2019-09-05 10:56:09
  • ព័ត៌មាន

កូន​ប្រុស​របស់​វីរបុរស​ប្រេស៊ីល បាន​បាត់បង់​ជីវិត​ក្រោយ​ពេល​​លេង​បាល់ទាត់

  • 2019-09-05 10:56:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ប្រេស៊ីល​លោក Cafu បាន​បាត់បង់​កូនប្រុស​ច្បង​របស់​ខ្លួន​ឈ្មោះ​ថា Danilo Feliciano de Moraes ដែល​បាន​ទទួល​មរណភាព​ក្នុង​អាយុ ៣០​ឆ្នាំ។

ហេតុការណ៍​អកុសល​នេះ​កើត​ឡើង​នៅ​ថ្ងៃ​ពុធ​ ដោយ Danilo បាន​គាំង​បេះដូង នៅ​ក្រោយ​ពេល​ដែល​គេ​​តែ​លេង​បាល់​ជាមួយ​មិត្តភ័ក្ដិ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

Danilo នៅ​ចុង​ខាង​ស្ដាំ​

សេចក្ដីរាយការណ៍​នៅ​ប្រេស៊ីល​បាន​ឲ្យ​ដឹង​ថា Danilo បាន​ត្អូញត្អែរ​ពី​អាការៈ​មិន​សូវ​ស្រួល​ពេល​លេង​បាល់​ចប់​បាន ១០​នាទី នៅ​ឯ​ផ្ទះ​របស់ Cafu នៅ​ទីក្រុង​ សៅប៉ូឡូ ប្រទេស​ប្រេស៊ីល។

ភ្លាមៗ​នោះ​គេ​ក៏​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ ប៉ុន្តែ​បាន​ទទួល​មរណភាព ទោះបី​ជា​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​គ្រូពេទ្យ។

Cafu ធ្លាប់​លេង​ជា​ខ្សែ​ការពារ​ស្លាប​នៃ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ហើយ​ក៏​ធ្លាប់​ជួយ​ប្រទេស​នេះ​ឈ្នះ World Cup កាល​ពី​ឆ្នាំ​១៩៩៤ និង​២០០២។ លោក​មាន​កូន​ ៣​រូប ហើយ Danilo ជា​កូន​ប្រុស​ច្បង៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់