• 2019-09-05 06:25:10
  • ព័ត៌មាន

កីឡាករ៩ រូប ដែល​ចេញ​ពី​ PL ​ទៅ​លេង​នៅ​ Serie A​ក្នុង​រដូវ​កាល ២០១៩/២០

  • 2019-09-05 06:25:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ ជា​កីឡាករ​ទាំង ៩រូប ដែល​ផ្លាស់​ចេញ​ពី​ក្លឹប​លីគកំពូល​អង់គ្លេស ទៅ​លេង​នៅ​លីគ​កំពូល​អ៊ីតាលី​ក្នុង​រដូវកាល​២០១៩/២០ នេះ៖

Aaron Ramsey៖ ផ្លាស់​ពី Arsenal ទៅ​កាន់ Juventus ដោយ​គ្មាន​តម្លៃ​ខ្លួន។

Davide Zappacosta៖ ផ្លាស់​ពី Chelsea ទៅកាន់ AS Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។

Fernando Llorente៖ ផ្លាស់​ពី Tottenham Hotspur ទៅ​កាន់ Napoli ដោយ​គ្មាន​តម្លៃ​ខ្លួន។

Danilo៖ ផ្លាស់​ពី Manchester City ទៅ​កាន់ Juventus ក្នុង​តម្លៃ​ជាង ៤០​លាន​ដុល្លារ។

Romelu Lukaku៖ ផ្លាស់​ពី Manchester United ទៅ​កាន់ Inter Milan ក្នុង​តម្លៃ​ជាង ៧១​លាន​ដុល្លារ។

Alexis Sanhcez៖ ផ្លាស់​ពី Manchester United ទៅ​កាន់ Inter Milan ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។

Chris Smalling៖ ផ្លាស់​ពី Manchester United ទៅ​កាន់ AS Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។

Matteo Darmian៖ ផ្លាស់​ពី Manchester United ទៅ​កាន់ Parma ក្នុង​តម្លៃ​ជាង ២​លាន​ដុល្លារ។

Henrikh Mkhitaryan៖ ផ្លាស់​ពី Arsenal ទៅ​កាន់ AS Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់