• 2019-09-04 13:48:06
  • បាល់ទាត់

ចុង​ខែ​កញ្ញា Neymar និង Barca នឹង​ត​តាំង​គ្នា​នៅ​តុលាការ​

  • 2019-09-04 13:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញា ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Neymar និង​ក្លឹប​ Barcelona នឹង​តតាំង​គ្នា​តាម​ផ្លូវ​តុលាការ​ ពាក់ព័ន្ធ​នឹង​ជម្លោះ​លើ​ប្រាក់​រង្វាន់ កាល​ពី​ឆ្នាំ២០១៦។

ក្នុង​ឆ្នាំ​នោះ​ដែរ Neymar បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​កាតាឡាន់​មួយ​នេះ ដោយ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​ជាង ៤៤​លាន​ដុល្លារ ប៉ុន្តែ​កីឡាករ​រូប​នេះ​ទទួល​បាន​តែ​ជាង ១៥​លាន​ដុល្លារ​ប៉ុណ្ណោះ ដោយ​កីឡាករ​រូប​នេះ​ទាមទារ​ទឹកប្រាក់​ជាង ៣០​លាន​ដុល្លារ​ទៀត​។

ជាមួយ​គ្នា​នេះ​ដែរ​ Barcelona ក៏​ប្ដឹង​ទាមទារ​ Neymar ចំនួន​ជាង ៨២​លាន​ដុល្លារ ដោយសារ​ចោទ​ប្រកាន់​ថា កីឡាករ​រូប​នេះ​មិន​បាន​បំពេញ​នូវ​លក្ខខណ្ឌ​នៃ​កុងត្រា​របស់​ខ្លួន។

ក្នុង​ពេល​កន្លង​មក Neymar ក៏​ធ្លាប់​យក​ករណី​នេះ​ទៅ​ប្ដឹង​នៅ FIFA ដែរ ប៉ុន្តែ​ស្ថាប័ន​បាល់ទាត់​ពិភពលោក​មួយ​នេះ អះអាង​ថា ត្រូវ​ការ​ដោះស្រាយ​រឿង​សំខាន់​ៗ​ជា​ច្រើន​ទៀត​។

បើ​តាម​សារព័ត៌មាន Marca ប្រសិន​បើ​ Neymar ត្រលប់​មក Barcelona វិញ នោះ​ភាគី​ទាំង​សង​ខាង​នឹង​ដក​ពាក្យ​បណ្ដឹង​រៀង​ៗ​ខ្លួន៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់