• 2019-09-04 08:46:52
  • បាល់ទាត់

Ronaldo ឈ្នះ​ពាន​កីឡាករ​ព័រទុយហ្គាល់​ឆ្នើម​ តែ​មាន​ការ​រិះគន់​ថា​គួរ​​តែ​ជា​ Silva

  • 2019-09-04 08:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ត្រូវ​បាន​បោះ​ឆ្នោត​ជា​កីឡាករ​ព័រទុយហ្គាល់​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៩​ សារ​ជា​ថ្មី​ ក្រោយ​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​នៅ​ក្លឹប​​ និង​ជម្រើស​ជាតិ។​

Ronaldo

នេះ​ជា​ការ​ឈ្នះ​លើក​ទី​១០​ហើយ​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ​ ច្រើន​ជាង​កីឡាករ​ណា​ទាំង​អស់។​ Ronaldo ​ជា​កម្លាំង​សំខាន់​មួយ​រូប​ជួយ​ Juventus ឈ្នះ​ Serie A ស៊ុត​បញ្ចូល​ទី​២១​គ្រាប់​ នៅ​រដូវ​កាល​មុន​។​ ក្រៅ​ពី​នោះ​គេ​ក៏​​​ព័រទុយហ្គាល់​ឈ្នះ​ពាន​ Nations League ដែរ​ពិសេស​គឺ​ការ​ស៊ុត​​ Hat-trick ទល់​ស្វីស​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។​​

យ៉ាង​ណា​មាន​ការ​រិះគន់​ថា​​មិត្ត​រួម​ជាតិ​​ Bernardo Silva គួរ​តែ​សក្ដិសម​ឈ្នះ​ពាន​នេះ​ជាង​ Ronaldo។ ខ្សែ​បម្រើ​សញ្ជាតិ​ព័រទុយហ្គាល់​គឺ​ជា​អ្នក​នាំ​លេង​ និង​ជួយ City លើក​ពាន​៤​រួម​មាន​ Premier League, FA Cup, Carabao Cup និង​ Community Shield។​​

Silva ក៏​​ជា​កីឡាករ​ឆ្នើម​ប្រចាំ​កម្មវិធី​ UEFA Nations League ផង​ដែរ​ និង​ជា​ Man of the Match នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទល់​នឹង​ហូឡង់៕

Bernardo Silva

ប្រភព៖ Give Me Sport ប្រែសម្រួល៖ រ័ត្ន

មតិយោបល់