• 2019-09-03 13:49:08
  • បាល់ទាត់

រដូវ​ក្ដៅ​ឆ្នាំ​នេះ PL បិទ​ទីផ្សារ​កីឡាករ​មុន​គេ តែ​ចំណាយ​ច្រើន​ជាង​គេ

  • 2019-09-03 13:49:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​រដូវ​ក្ដៅ​ឆ្នាំ​២០១៩នេះ មាន​ភាព​មមាញឹក ដោយ​ក្លឹប​ធំៗ​ និង​តូច​ៗ​ជា​ច្រើន​សម្រុក​លក់ និង​ទិញ​ចូល​កីឡាករ​ថ្មី​ៗ​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​លីគ​កំពូល​ចំនួន ៣ ចំណាយ​លើស​ពី​ ១ប៊ីលាន​ដុល្លារ។

លីគ​កំពូល​ទាំង ៣ នោះ​គឺ​ Premier League, La Liga និង​ Serie A។ ក្លឹប​នៅ​លីគ​កំពូល​អង់គ្លេស​បូក​បញ្ចូល​គ្នា​ទាំង​អស់​ចំណាយ​ប្រាក់​អស់​ជាង ១.៧ប៊ីលាន​ដុល្លារ តាម​ពី​ក្រោយ​ដោយ​ក្លឹប​នៅ​ La Liga ដោយ​ចំណាយ​ជាង ១.៤ប៊ីលាន​ដុល្លារ។ ចំណែក​ឯ​ Serie A វិញ​​ ចំណាយ​អស់​ជាង ១.២ប៊ីលាន​ដុល្លារ។​

យ៉ាងណាមិញ នៅ​ដែនដី​អង់គ្លេស​ ទីផ្សារ​កីឡាករ​រដូវ​ក្ដៅ បិទ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ២០១៩ ខណៈ​នៅ​អ៊ីតាលី បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី២៣ ខែ​សីហា។

ចំណែក​ឯ​នៅ​អេស្ប៉ាញ និង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​អឺរ៉ុប បិទ​បញ្ចប់​ទីផ្សារ​កីឡាករ​នៅ​ថ្ងៃ​ទី២ ខែ​កញ្ញា​នេះ​ឯង។

ទោះ​ជា​ចំណាយ​សន្ធឹក​ដី​ក្ដី ភាគី​ក្លឹប​ Premier League មួយ​ចំនួន​នៅ​តែ​ទទូច​ចង់​ឲ្យ​ថ្ងៃ​បិទ​បញ្ចប់​ទីផ្សារ​កីឡាករ ដូច​គ្នា​នឹង​លីគ​ដទៃ​ៗ​ទៀត ដើម្បី​ឲ្យ​មាន​ភាព​យុត្តិធម៌៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់