• 2019-09-03 06:59:22
  • បាល់ទាត់

UEFA's best៖ Ronaldo បាន​ពិន្ទុ​តិច​សឹង​មិន​ជឿ​បើ​ធៀប​​ Van dijk និង​ Messi ​

  • 2019-09-03 06:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផល​ពាន​កីឡាករ​ឆ្នើម​​ប្រចាំ​ឆ្នាំ​នៅ​ទ្វីប​អឺរ៉ុប​ ឬ​ UEFA Men's Player of the Year បាន​ប្រកាស​លទ្ធផល​តាំង​ពី​សប្ដាហ៍​មុន​ដោយ​ធ្លាក់​ទៅ​លើ​ដៃ​ Virgil van Dijk របស់​ Liverpool។​

យ៉ាង​ណា​បេក្ខភាព​៣​នាក់​ចុងក្រោយ​រួម​មាន​ Ronaldo, Messi និង​ Van dijk ឃើញ​ថា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ Ronaldo បាន​ពិន្ទុ​តិច​មែន​ទែន​បើ​ធៀប​នឹង​គូ​ប្រជែង​របស់​ខ្លួន​ គឺ​ចាញ់​ដាច់​ ជាង​១០០​ ពិន្ទុ​បើ​ធៀប​នឹង​ Messi ហើយ​ជាង​២០០​ពិន្ទុ​បើ​ធៀប​នឹង​ Van dijk។​

តាម​រយៈ​លទ្ធផល​បង្ហាញ​ដោយ​ UEFA គឺ Van dijk បាន​ពិន្ទុ​ពី​ការ​បោះ​ឆ្នោត​សរុប​ ៣០៥​ពិន្ទុ, Messi បាន​ ២០៧​ពិន្ទុ​ ខណៈ​ Ronaldo បាន​ត្រឹម​៧៤​ពិន្ទុ​ប៉ុណ្ណោះ។​ ការ​បោះឆ្នោត​គឺ​ធ្វើ​ឡើង​ដោយ​គ្រូ​បង្វឹក​ក្លឹប​ទាំង​៨០​ដែល​លេង​ Champions League,​ Europa League និង​អ្នក​កាសែត​​ជ្រើសរើស​ដោយ​ UEFA ផ្ទាល់៕​​

ប្រភព៖ UEFA ប្រែសម្រួល៖ សៀនហួរ

មតិយោបល់