• 2019-09-03 04:20:32
  • បាល់ទាត់

Ronaldo ឬ Joao Felix​ ជា​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​បំផុត​របស់​ព័រទុយហ្គាល់?

  • 2019-09-03 04:20:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​បន្ត​ចារ​​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​របស់​ព័រទុយហ្គាល់​ជា​លើក​ទី​១០​របស់​ខ្លួនសម្រាប់ឆ្នាំ​២០១៩។

ចាប់​តាំង​ពី​ឆ្នាំ​២០០៧ កីឡាករ​វ័យ​៣៤​ឆ្នាំ​ត្រួតត្រា​លើ​ពាន​រង្វាន់​ប្រចាំ​ឆ្នាំនៃ​ប្រទេស​របស់​គេ​​មួយ​នេះ​រហូត​ លើក​លែង​តែ​ឆ្នាំ​២០១០​និង​២០១៤ ដែល​កាល​នោះ Simao និង Pepe ជា​​អ្នក​ឈ្នះ។​ Ronaldo ដែល​ជួយ Juventus ឈ្នះ​ពាន Serie A ជា​លើក​​ទី​៨​ជាប់​គ្នា ឈ្នះ​ពាន​ខាង​លើ​ ក្រោយ​​វ៉ា​ Joao Felix របស់ Atletico Madrid និង Bernardo Silva របស់ Man City។

កម្មវិធី​ប្រគល់​ពាន​ប្រចាំ​ឆ្នាំ​មួយ​នេះ​បាន​រៀបចំ​នៅ​អគារ Carlos Lopes Pavilion ទីក្រុង Lisbon ប្រទេស​ព័រទុយហ្គាល់។ សម្រាប់​ពាន​រង្វាន់​ផ្សេង​​​ Jessica Silva ​របស់​ក្លឹប Lyon ​ឈ្នះ​ពាន​កីឡា​ការិនី​ឆ្នើម​​ប្រចាំ​ឆ្នាំ, គ្រូ​ល្អ​បំផុត​បាន​ទៅ​លោក Miguel Santos របស់​ក្លឹប Braga, ក្រុម​បាល់ទាត់​បុរស​និង​ស្ត្រី​ល្អ​ប្រចាំ​ឆ្នាំ​បាន​ទៅ Benfica ទាំង​អស់៕​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់