• 2019-09-03 03:59:24
  • បាល់ទាត់

Navas ចេញ​មែន​តែ​ Courtois មិន​អាច​ពាក់​លេខ​១​បាន​ទេ​

  • 2019-09-03 03:59:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid ត្រូវ​បង្ខំ​ចិត្ត​មិន​​ប្រគល់​លេខ​១​ឲ្យ​ទៅ​ Thibaut Courtois បើ​ទោះ​ជា Keylor Navas សម្រេច​ការ​ផ្ទេរ​ជា​ផ្លូវ​ការ​ទៅ​កាន់​ Paris Saint-Germain រួច​រាល់​ហើយ​ក្ដី។​

មូលហេតុ​ដែល​ Courtois មិន​អាច​ប្ដូរ​ពី​លេខ​១៣​ ទៅ​លេខ​១​ដោយ​សារ​ច្បាប់​របស់​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​ហៅ​កាត់​ (RFEF) ហាម​ឃាត់​មិន​ឲ្យ​ប្ដូរ​លេខ​កីឡាករ​ពាក់​កណ្ដាល​ផ្លូវ​ ពោល​គឺ​បើ​ចង់​ប្ដូរ​ត្រូវ​ធ្វើ​មុន​បើក​រដូវ​កាល។​ យ៉ាង​ណា​លេខ​១​ របស់​ Real អាច​ផ្ដល់​ឲ្យ​ Alphonse Areola ដែល​ក្លឹប​ខ្ចី​ជើង​ពី PSG ក្នុង​លក្ខខណ្ឌ​នៃ​ការ​លក់​ Navas។

ពី​ដំបូង​ក្លឹប​គ្រោង​ផ្ដល់​លេខ​១​ ឲ្យ​ Courtois ហើយ​លេខ​១៣​ទៅ​ Areola ប៉ុន្តែ​ផែនការ​នេះ​មិន​អាច​ធ្វើ​បាន​តាម​ការ​គ្រោង​ទុក​ គឺ​ត្រូវ​ចាំ​រដូវ​កាល​ក្រោយ។​ មាន​ការ​ដោះដូរ​លេខ​​របស់​ Real Madrid ដែរ មុន​បើក​រដូវ​កាល​គឺ​សមាជិក​ថ្មី​ Eden Hazard យក​លេខ​៧​របស់​ Mariano Diaz ដោយ Diaz​ ប្ដូរ​ទៅ​លេខ​២៤​វិញ៕ ​

ប្រភព៖ laliga ប្រែសម្រួល៖ សៀនហួរ

មតិយោបល់