• 2019-09-02 12:46:18
  • ព័ត៌មាន

កីឡាករ​ Man Utd ម្នាក់​ទៀត​ បាន​ផ្លាស់​ទៅ​កាន់​អ៊ីតាលី​បាន​សម្រេច​ហើយ!

  • 2019-09-02 12:46:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប​អ៊ីតាលី​កីឡាករ Matteo Darmian បាន​ផ្លាស់​ទៅ​លេង​នៅ​លីគ​កំពូល​អ៊ីតាលី​ជា​ផ្លូវ​ការ​ហើយ។

បើ​តាម​ការ​បញ្ជាក់​របស់​ក្លឹប​ Manchester United បាន​ឲ្យ​ដឹង​ថា កីឡាករ​រូប​នេះ​បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប Parma។

ខាង​ក្លឹប​មិន​មាន​ការ​បញ្ជាក់​ពី​តម្លៃ​នៃ​ការ​ផ្ទេរ​នោះ​ទេ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​ Transfermarkt បាន​ឲ្យ​ដឹង​ថា កីឡាករ​រូប​នេះ​ត្រូវ​បាន​ផ្ទេរ​ក្នុង​តម្លៃ​ខ្លួន​តែ​ជាង​ ២​លាន​ដុល្លារ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ផង​ដែរ​ថា Darnian បាន​លេង​នៅ​ក្លឹប Manchester United តាំង​ពី​ឆ្នាំ២០១៥ ហើយ​បាន​បង្ហាញ​ខ្លួន​សរុប ៩២​លើក​គ្រប់​កម្មវិធី​ឲ្យ​ក្លឹប​អង់គ្លេស​មួយ​នេះ៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់