• 2019-09-02 11:16:44
  • ព័ត៌មាន

មក​ស្គាល់​មុខ ​បេក្ខភាព​ ៣រូប​ចុង​ក្រោយ​នៃ​ពាន​កីឡាករ​ឆ្នើម FIFA

  • 2019-09-02 11:16:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FIFA បាន​ប្រកាស​នូវ​បេក្ខភាព​ ៣​រូប​ចុង​ក្រោយ​នៃ​ពាន​កីឡាករ​ឆ្នើម​ FIFA ឬ The Best FIFA Men's Player កាល​ពី​អម្បាញ់មិញ​នេះ។

កីឡាករ​ទាំង ៣​រូប​នោះ​មាន​ដូច​ជា​៖

  • Virgil Van Dijk៖ ខ្សែ​ការពារ​ហុល្លង់​ និង​ក្លឹប Liverpool បាន​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន UEFA Champions League និង​ UEFA Super Cup ព្រម​ទាំង​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន UEFA Nations League។

  • Lionel Messi៖ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន និង​ក្លឹប Barcelona បាន​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន La Liga និង​ឈ្នះ​ពាន​ក្នុង​ស្រុក​មួយ​ចំនួន​ទៀត ព្រម​ទាំង​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ Copa America។

  • Cristiano Ronaldo៖ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ និង​ក្លឹប Juventus បាន​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន​ Serie A និង​ពាន​ក្នុង​ស្រុក​មួយ​ចំនួន​ទៀត ព្រម​ទាំង​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ឈ្នះ​ពាន UEFA Nations League។

គួរ​បញ្ជាក់​ផង​ដែរ​ថា ម្ចាស់​ជើង​ឯក​ពាន​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ២៣ ខែ​កញ្ញា​ ឆ្នាំ​២០១៩​នេះ៕

ប្រភព៖ FIFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់