• 2019-09-02 11:02:06
  • ព័ត៌មាន

FIFA ចេញ​បេក្ខភាព ៣​រូប​ចុង​ក្រោយ​នៃ​ពាន​​គ្រូ​បង្វឹក​ឆ្នើម​ជាង​គេ​លើ​លោក​ប្រចាំ​ឆ្នាំ​២០១៩

  • 2019-09-02 11:02:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពេល​អម្បាញ់មិញ​នេះ សហព័ន្ធ​នៃ​សមាគម​បាល់ទាត់​អន្តរជាតិ​ហៅ​កាត់​ថា FIFA បាន​ចេញ​ផ្សាយ​ពី​បេក្ខភាព​គ្រូ​បង្វឹក​ ៣​រូប ដែល​នឹង​ត្រូវ​ជ្រើស​រើស​សម្រាប់​ពាន The Best FIFA Men's Coach។

គ្រូ​បង្វឹក​ទាំង​នោះ​សុទ្ធ​តែ​មក​ពី​ក្របខ័ណ្ឌ Premier League ដែល​មាន​ដូច​ជា​៖

  • Pep Guardiola៖ ដឹកនាំ​ក្លឹប Manchester City យក​ឈ្នះ​ពាន Premier League ពាន FA Cup និង​ពាន Community Shield។

  • Jurgen Klopp៖ ដឹកនាំ​ក្លឹប Liverpool យក​ឈ្នះ​ពាន​ UEFA Champions League និង​ពាន UEFA Super Cup។

  • Mauricio Pochettino៖ ដឹកនាំ​ក្លឹប Tottenham Hotspur ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន UEFA Champions League កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៩

ម្ចាស់​ជើង​ឯក​ពាន​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ២៣ ខែ​កញ្ញា​ ឆ្នាំ​២០១៩​នេះ៕

ប្រភព៖ FIFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់