• 2019-09-02 07:28:14
  • បាល់ទាត់

ភាគ​បញ្ចប់​! Neymar សម្រេច​ចិត្ត​បន្ត​នៅ​ PSG ក្រោយ​បរាជ័យ​ផ្ទេរ​ទៅ​ Barca

  • 2019-09-02 07:28:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវ​ត​ភាគ​​ការ​ផ្ទេរ​ Neymar ទៅ​កាន់​ Barcelona ត្រូវ​ចប់​ត្រឹម​ថ្ងៃ​នេះ​បន្ទាប់​ពី​សាមី​ខ្លួន​ត្រូវ​បង្ខំ​ចិត្ត​នៅ​ Paris Saint Germain មួយ​រដូវ​កាល​ទៀត​ដោយសារ​​ការ​ចរចា​រវាង​ក្លឹប​មិន​ត្រូវ​រ៉ូវ​គ្នា។​

ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល​ចង់​វិល​ទៅ​ទ្រនំ​ចាស់​វិញ​ដោយ​មិន​ទាន់​បង្ហាញ​ខ្លួន​ឲ្យ​ PSG បាន​១​ប្រកួត​នៅ​ឡើយ​ទេ​គិត​មក​ទល់​​ពេល​នេះ។ ក្រុម​អ្នក​មាន​បារាំង​ក៏​មិន​រារាំង​ការ​ចង់​ចេញ​របស់​គេ​ដែរ​ តែ​​ដោយ​សារ​ Barca មិន​អាច​បំពេញ​លក្ខខណ្ឌ​ដែល​ក្លឹប​ទាមទារ​ ហើយ​ទីផ្សារ​ដោះដូរ​ត្រូវ​បិទ​យប់​នេះ​ផង​នោះ​ទើប​ធ្វើ​ឲ្យ​ Neymar ត្រូវ​នៅ​បន្ត។​

យោង​តាម​ប្រភព​ពី L'Equipe ឲ្យ​ដឹង​ថា​ Neymar បាន​ប្រាប់​ក្រុម​គ្រួសារ​រួច​ហើយ​គឺ​រូប​គេ​បន្ត​នៅ​ប្រទេស​បារាំង​ ហើយ​ក្លឹប​ទាំង​ពីរ​ដែល​ពាក់ព័ន្ធ​ក៏​បាន​ដឹង​ពី​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​នេះ​ដែរ។​ Neymar បាន​ចូលរួម​ជាមួយ​ PSG ក្នុង​ឆ្នាំ​២០១៧​ ក្នុង​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក​ ២២២​លាន​អឺរ៉ូ៕

ប្រភព៖ Sky Sports ប្រែសម្រួល៖ សៀនហួរ

មតិយោបល់